ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្វើបែបនេះ កូន​នឹង​ចូលចិត្ត​ញ៉ាំ​បាយ​ជាទីបំផុត​
20, Feb 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​ឲ្យ​កូន​អ្នក​ប្រែជា​ចង់​ញ៉ាំ​បាយ​ច្រើន អ្នក​អាច​ធ្វើតាម​វិធី​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅពេលដែល​កូន​បាន​៥​ទៅ​៦​ខែ អ្នក​អាច​ឲ្យ​កូន​សាកល្បង​ញ៉ាំ​អាហារ​ដែល​គេ​អាច​ពិ​សារបាន ព្រោះ​ការធ្វើ​បែបនេះ អាចធ្វើ​ឲ្យ​កូន​អាច​ចូលចិត្ត​ញ៉ាំ​អាហារ​។​

2.    អ្នក​គួរតែ​ផ្តាស់​ប្តូរ​អាហារ និង​ទម្រង់​នៃ​អាហារ​ឲ្យ​បាន​ច្រើន ហើយ​ប្លែក ទើប​កូន​មាន​អារម្មណ៍​ក្នុងការ​ញ៉ាំ​បាយ​។​

3.    អ្នក​គួរតែ​ឲ្យ​កូន​បរិភោគ​អាហារ​ដែល​គេ​ចូលចិត្ត ទើប​កូន​មិន​រករឿង​ក្នុងពេល​ញ៉ាំ​បាយ​។​

4.    អ្នក​គួរតែ​ធ្វើជា​គំរូ​ល្អ​ដល់​កូន ដោយ​អង្គុយ​ពិសា​របាយ​ឲ្យ​គេ​មើល ទើប​គេ​យកតម្រាប់​តាម​អ្នក ញ៉ាំ​បាយ​តាម​សម្រួល​។​

5.    អ្នក​គួរតែ​ឲ្យ​កូន​ទម្លាប់​ញ៉ាំ​បាយ​ក្នុង​ពេលវេលា​ដែល​ត្រូវ ទើប​កូន​ដឹងថា​ពេលណា​គេ​គួរតែ​ញ៉ាំ​បាយ​។ ដូចនេះ កូន​នឹងមាន​ទម្លាប់​ល្អ​ក្នុងការ​ញ៉ាំ​បាយ​៣​ពេល​ជា​មិនខានឡើយ​។​

6.    អ្នក​គួរតែ​ឲ្យ​កូន​អង្គុយ​ញ៉ាំ​បាយ​ជាមួយ​កូនក្មេង​ដែលមាន​អាយុ​ប៉ុន​គេ ទើប​កូន​មាន​អារម្មណ៍​ក្នុងការ​ញ៉ាំ​បាយ​។​

7.    អ្នក​គួរតែ​អង្គុយ​ញ៉ាំ​បាយ​ជាមួយគ្នា ដោយ​បង្កើត​បរិយាកាស​សប្បាយ​រីករាយ ទើប​កូន​ចូលចិត្ត​ញ៉ាំ​បាយ​ជាមួយ​អ្នក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com