ជាតិ
ជប៉ុន​នឹង​ផ្តល់ជំនួយ​៧​លាន​ដុល្លារ​ដល់​កម្ពុជា​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​
20, Feb 2018 , 3:43 pm        
រូបភាព
សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ជប៉ុន នាជំនួបកន្លងមកនៅជប៉ុន។ រូបថត AFP
សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ជប៉ុន នាជំនួបកន្លងមកនៅជប៉ុន។ រូបថត AFP
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ជំនួយឥតសំណង ៧​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា នៅ​ឆ្នាំ​២០១៨​នេះ​។



​ជំនួយឥតសំណង​ដែលមាន​ទឹកប្រាក់ ៨០០​លាន​យ៉េន (​ស្មើ​៧​លាន​ដុល្លារ​អាមេរិក​) នេះ នឹងត្រូវ​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្តីពី​ការផ្តល់​ហរិ​ញ្ញ​ប្ប​ទាន​ឥត​សំណង នៅ​ថ្ងៃទី​២១ កុម្ភៈ ។​

​ក្រៅពីនេះ​រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ហិប​ឆ្នោត រួមទាំង​សម្ភារ​ចាំបាច់​ដទៃទៀត ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សម្រាប់​ការបោះឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​ផងដែរ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃទី​២០ កុម្ភៈ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជំនួយ​ជា​បន្តបន្ទាប់​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន​មកដល់​កម្ពុជា និយាយ​ជារួម​និង​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ។ និយាយ​ដោយឡែក បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​ជប៉ុន ក្នុង​ការជួយ​កម្ពុជា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការរីកចម្រើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​»​។​
អត្ថបទទាក់ទង

​ទាក់ទង​នឹង​ជំនួយ​ជប៉ុន គ្រោង​ផ្ដល់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ មានទឹក​៧,២​លាន​ដុល្លារ​អាមេរិក ខណៈ​ខណៈដែល​ចិន គ្រោង​ផ្ដល់​ថវិកា​ជាង​២០​លាន​ដុល្លារ សម្រាប់​ការបោះឆ្នោត​សកល​ខាងមុខនេះ​។ នេះ​បើតាម​លោក សោម សូ​រី​ដា អគ្គលេខាធិការរង​គ​ជប ដែល​បាន​បន្ថែមថា រដ្ឋាភិបាល​ជប៉ុន និង​ចិន ចេញមុខ​ធានារ៉ាប់រង​ដំណើការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ផងដែរ​៕


Tag:
 ជប៉ុន​
  ​កម្ពុជា​
 ​ ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com