ជាតិ
សម្ដេច ហ៊ុន សែន ព្រមាន​វេជ្ជបណ្ឌិត​មន្ទី​រពេទ្យ​គន្ធរ​បុប្ផា​ម្នាក់ ដែល​បង្កើត​ព័ត៌មាន​មិន​ពិត​
21, Feb 2018 , 10:08 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់​នៅ​តំបន់​វត្ត​ទឹកថ្លា នា​ព្រឹក​ថ្ងៃ​២១ កុម្ភៈ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​វេជ្ជបណ្ឌិត​ម្នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​មន្ទី​ពេទ្យ​គន្ធរ​បុប្ផា ទាក់ទង​នឹង​ការបង្កើត​ពាក្យ​ចចាមអារ៉ាម​ថា កូនស្រី​សម្ដេច គឺ​លោកស្រី ហ៊ុន ម៉ា​ណា នឹង​ទៅគ្រប់​គ្រង​មន្ទី​រពេទ្យ​គន្ធរ​បុប្ផា នាពេលខាងមុខ​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ការលើកឡើង​របស់​វេជ្ជបណ្ឌិត​រូបនោះ ជា​ព័ត៌មាន​មិន​ពិត ។ សម្ដេច បដិសេធ​ដូច្នេះ​ថា​៖«​កូនស្រី​ខ្ញុំ​គ្មាន​ជំនាញ​ពេទ្យ​ឯណា​ទៅគ្រប់​គ្រង​មន្ទី​​រពេទ្យ​គន្ធរ​បុប្ផា​នោះទេ​»​។



សូមស្ដាប់សំឡេង៖


​បន្ថែម​ពីនេះ​នាយករដ្ឋមន្ត្រី ក៏បាន​ព្រមាន​ដោយ​ប្រយោល​ពី​ការអនុវត្ត​ច្បាប់ ទៅលើ​បុគ្គល​ណា ដែល​និយាយ​ប៉ះពាល់​ត្រកូល​«​ហ៊ុន​» ផងដែរ​។​បើតាម​សម្ដេច ហ៊ុន សែន កូនស្រី​ខ្លួន​លោកស្រី ហ៊ុន ម៉ា​ណា តែងតែ​ផ្ដល់​ថវិកា​១​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ សម្រាប់​ជួយ​ទ្រទ្រង់​មន្ទី​រពេទ្យ​គន្ធរ​បុប្ផា ។

​ប្រតិកម្ម​ប្រមុខ​រដ្ឋាភិបាល ឆ្លើយតប​នឹង​វេជ្ជបណ្ឌិត​ខាងលើនេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​«​បុគ្គល​ម្នាក់​ឈ្មោះ សីហា​» ដែល​ត្រូវបាន​មនុស្ស​ទូទៅ​ស្គាល់​ថា ជា​អ្នកជំនាញ​លបស្ដាប់​សំឡេង​តាម​ខ្សែ​ទូរ​សព្ទ​ឯកជន និយាយ​ឆ្លងឆ្លើយ​គ្នា​៕
 

Tag:
 ហ៊ុន សែន​
 ​មន្ទី​រពេទ្យ​គន្ធរ​បុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com