អត្ថបទពាណិជ្ជកម្ម
កញ្ញា ឱក សុគន្ធ​កញ្ញា ក្រឡុក​មាន់ KFC ឲ្យ​រាំ ក្នុង​កម្មវិធី​សម្ពោធ​មាន់​បំពង KFC ប៉ា​ព្រី​កា​
21, Feb 2018 , 10:29 am        
រូបភាព
​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា ឱក សុគន្ធ​កញ្ញា ត្រូវបាន​ស្គាល់​ថា​ជា​តារា​ស្រី​ជើង​ខ្លាំង​ម្នាក់ ដែល​រាល់​ការសម្តែង​របស់ កញ្ញា តែង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​វ័យក្មេង​។

​ថ្មីៗ​នេះ កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​របស់​មាន់​បំពង KFC ប៉ា​ព្រី​កា ដែល​បាន​ប្រព្រឹត្តធ្វើ​ទ្បើង​កាលពី​ថ្ងៃទី ១២ កុម្ភៈ ២០១៨ កន្លងទៅនេះ​នៅ KFC សាខា​បឹង​កេងកង​។​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​បង្ហើរ​សំនៀង​យ៉ាង​ពិ​រោះ ចំនួន​បី​បទ​ក្នុង​កម្មវិធី​នេះ ប៉ុន្តែ​អ្វីដែល​ពិសេស គឺ​នាង​បាន​ញ៉ាំង​ឲ្យ​បរិយាកាស​ក្នុង​កម្មវិធី​នេះ​រីករាយ​ខុសប្លែក​ពី​ធម្មតា តាមរយៈ​បទ «​ស៊ុប​ពើ​មាន់​» ដោយបាន​ក្រឡុក​ឲ្យ​មាន់ KFC រាំលេង​យ៉ាង​សប្បាយ រីករាយ ក្នុង​កម្មវិធី​នេះ​ទៀតផង​។​

ចង់ដឹង​ច្បាស់​យ៉ាងណា សូម​ចូល​មើល​វីដេអូ​ខាងក្រោម​នេះ​៖



​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​កញ្ញា​បានបង្ហាញ​អារម្មណ៍​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​របស់​មាន់​បំពង KFC ប៉ា​ព្រី​កា ហើយ​កញ្ញា​ក៏​ជា Fan ម្នាក់​របស់​មាន់​ស្រួយ​រសជាតិ​តុង​យ៉ាំ តែ​បន្ទាប់ពី​បាន​ញ៉ាំ​មាន់ KFC ប៉ា​ព្រី​កា គឺ​វា​មាន​រសជាតិ ស្រួយ​ឆ្ងាញ់ និង​ហិ​រ​ល្មម​។  កញ្ញា​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន KFC ដែល​តែងតែ​នាំយក​ផលិតផល ក៏ដូចជា​រសជាតិ​ថ្មីៗ​មកកាន់ KFC នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com