ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ហាត់ប្រាណ​គួរតែមាន​ចង្វាក់បេះដូង​ដូច​ម្តេចទៅ​?
22, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​គ្រូពេទ្យ​អាច​នឹង​ជួយ​កំណត់​បាន​ថា តើ​ចង្វាក់បេះដូង​ប៉ុន្មាន​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ជាពិសេស​អ្នក​ហាត់ប្រាណ​តែម្តង​ដើម្បី​អាច​ដឹងថា វា​ជា​រឿង​មួយ​ត្រឹមត្រូវ​ចំពោះ​សុខភាព ហើយ​វា​ក៏​ផ្អែកទៅលើ​តាម​អាយុ​របស់​មនុស្ស​ម្នាក់ៗ​ថែមទៀត​ដែរ​។



​ការហាត់​ប្រាណ​ពី​កម្រិត​មធ្យម​ទៅ​ខ្លាំងក្លា​គួរតែ​តិចជាង​មធ្យមភាគ​ខាងក្រោម​នេះ​បន្តិច​។ ខាងក្រោម​នេះ​គឺជា​មធ្យមភាគ​ចង្វាក់បេះដូង​មនុស្ស​យើង​ដែល​គិតថា​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ដែល​ហាត់ប្រាណ ហើយក៏​គិត​ទៅតាម​អាយុ​របស់​មនុស្ស​ម្នាក់ៗ​ដែរ​៖
•    អាយុ ២៥​ឆ្នាំ​ពី ១០០​ទៅ ១៧០​ដង​ក្នុង​មួយ​នាទី​
•    អាយុ ៣០​ឆ្នាំ​ពី ៩៥​ទៅ ១៦២​ដង​ក្នុង​មួយ​នាទី​
•    អាយុ ៣៥​ឆ្នាំ​ពី ៩៣​ទៅ ១៥៧​ដង​ក្នុង​មួយ​នាទី​
•    អាយុ ៤០​ឆ្នាំ​ពី ៩០​ទៅ ១៥៣​ដង​ក្នុង​មួយ​នាទី​
•    អាយុ​៤៥​ឆ្នាំ​ពី ៨៨​ទៅ ១៥៩​ដង​ក្នុង​មួយ​នាទី​
•    អាយុ​៥០​ឆ្នាំ​ពី ៨៥​ទៅ ១៤៥​ដង​ក្នុង​មួយ​នាទី​
•    អាយុ​៥៥​ឆ្នាំ​ពី ៨៣​ទៅ ១៤០​ដង​ក្នុង​មួយ​នាទី​
•    អាយុ​៦០​ឆ្នាំ​ពី ៨០​ទៅ ១៣៦​ដង​ក្នុង​មួយ​នាទី​
•    អាយុ​៦៥​ឆ្នាំ​ពី ៧៨​ទៅ ១៣២​ដង​ក្នុង​មួយ​នាទី​
•    អាយុ​៧០​ឆ្នាំ​ឡើងទៅ ពី ៧៥​ទៅ ១២៨​ដង​ក្នុង​មួយ​នាទី​

​ចូរ​ចាំ​ថា ការប្រើ​ថ្នាំ​ដែល​បញ្ចុះ​សម្ពាធ​ឈាម​អាចធ្វើ​ឲ្យ​ចង្វាក់បេះដូង​ឡើង​ខ្ពស់បំផុត​ដែរ​។ បើសិនជា​អ្នក​កំពុងតែ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​បេះដូង យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​ថា តើ​អ្នក​គួរតែ​ប្រើ​វិធី​ហាត់ប្រាណ​បែបណា​ដែល​ត្រឹមត្រូវ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com