ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្វីដែល​អ្នក​ត្រូវ​ដឹង​អំពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ C
22, Aug 2023 , 10:59 pm        
រូបភាព
​ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺជា​ការបង្ក​រោគ​នៅ​ថ្លើម​មួយ​ប្រភេទ​ដែល​បណ្តាលមកពី​វីរុស​។ ប្រជាជន​អាមេរិក​ប្រហែល ៣.៥​លាន​នាក់​ហើយ​ដែលមាន​ជំងឺ​នេះ​។ បើសិនជា​មិនបាន​ព្យាបាល​ទេ វា​អាច​នឹងធ្វើ​ឲ្យ​ថ្លើម​មាន​ជំងឺ​នេះ​រយៈពេល​យូរ​បាន​។



​តើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឆ្លង​ដោយ​របៀប​ណា​?
​របៀប​ញឹកញាប់​បំផុត​ដែល​មនុស្ស​យើង​ឆ្លង​ជំងឺ​នេះ​គឺ​តាមរយៈ​ការប្រើប្រាស់​ម្ជុ​រ​ចាក់​ថ្នាំ​រួមគ្នា ឬ​ឧបករណ៍​ផ្សេងៗ​ទៀត​សម្រាប់​ការចាក់​ថ្នាំ​ជាដើម​។ មន្ត្រី​ធ្វើការ​វេជ្ជសាស្ត្រ​ប្រហែលជា​អាច​ឆ្លង​ជំងឺ​នេះ​តាមរយៈ​ការ​មុត​ម្ជុ​រដែ​ល​ប្រើ​លើ​អ្នកជំងឺ​មាន​ជំងឺ​នេះ​ផង​។ វា​គឺជា​រឿង​កម្រ​មួយ តែ​អ្នក​អាច​នឹង​ឆ្លង​ជំងឺ​នេះ​តាមរយៈ​ការចាក់​សាក់​បើសិនជា​ឧបករណ៍​នេះ​មិនត្រូវ​បាន​លាង​សម្អាត​ទេនោះ​។ អ្នក​មិនអាច​ឆ្លង​ជំងឺ​នេះ​តាមរយៈ​ការ​ថើប អោប ឬ​ប្រើ​ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយ​រួមគ្នា​ឡើយ​។​

​រោគសញ្ញា
​មនុស្ស​ភាគច្រើន​ដែលមាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C អាច​នឹង​មិនមាន​រោគសញ្ញា​អ្វី​ទាំងអស់​។ បើសិន​ជាមាន ពួកគេ​អាច​នឹងមាន​អាកា​រៈ​ដូចជា​ក្តៅខ្លួន ចង្អោ ក្អួត ឬ​ឈឺក្រពះ​។ អ្នគ​អាច​នឹងមាន​អារម្មណ៍​អស់កម្លាំង និង​មិន​ឃ្លាន​អាហារ​។ ដោយសារតែ​រោគសញ្ញា​ទាំងនេះ​អាចមាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ជំងឺ​ជាច្រើន​នោះ យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​បើសិនជា​អ្នក​មិនមាន​អារម្មណ៍​ស្រួលខ្លួន​ខុសធម្មតា​។

​ការប្រឈមមុខ​រយៈពេល​យូរ​
​យក​ល្អ​គួរតែ​ស្វែងរក​ការព្យាបាល​។ បើសិនជា​ជំងឺ​នេះ​មិនបាន​ព្យាបាល​រយៈពេល​ច្រើន​ឆ្នាំ វា​អាច​បំផ្លាញ​ថ្លើម​របស់​អ្នក​បាន​។ វា​ក៏​អាច​នាំ​ឲ្យ​កើតជា​ជំងឺមហារីក​ថ្លើម ខ្សោយ​ថ្លើម ឬ​ក្រិន​ថ្លើម​ថែម​ទៀតផង​។

ការកំណត់​រោគវិនិច្ឆ័យ​
​គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​អ្នករក​ជំងឺ​នេះ​តាមរយៈ​ការធ្វើ​តេស្ត​ឈាម​។ បើសិនជា​តេស្ត​ប្រាប់ថា អ្នកមាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C មែន គ្រូពេទ្យ​ទំនងជា​នឹងធ្វើ​តេស្ត​ផ្សេងៗ​ទៀត​ដើម្បី​បញ្ជាក់​កាន់តែច្បាស់ ហើយក៏​អាច​ចាប់ផ្តើម​ការព្យាបាល​ភ្លាមៗ​ផងដែរ​។

​ការព្យាបាល
​ថ្នាំ​ចុងក្រោយ​គេ​បំផុត​ដែល​អាច​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C បាន ហើយ​មានការ​ទទួលស្គាល់​ពី FDA ទៀត​នោះ​មានដូចជា Gleceprevir និង Pibrentasvir (Mavyret) ដែល​តម្រូវ​ឲ្យ​ប្រើ​មួយ​ថ្ងៃមួយ​ក្រាម​រាល់ថ្ងៃ​រយៈពេល ៨​សប្តាហ៍ ដែល​អ្នកជំងឺ​មិនទាន់មាន​ជំងឺ​គ្រិន​ថ្លើម និង​មិន​ធ្លាប់​ព្យាបាល​ពីមុនមក​។ ប៉ុន្តែ​រយៈពេល​នៃ​ការព្យាបាល​ជំងឺ​នេះ​អាចមាន​លក្ខណៈខុសៗ​គ្នា​ទៅតាម​ដំណាក់កាល​ខុសៗ​គ្នា​នៃ​ជំងឺ​នេះ​ផងដែរ​។

​ការថែរក្សា​ខ្លួនឯង​
​វា​មិនមាន​អាហារ​ពិសេស​ណាមួយ​ដែល​អាច​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C បានទេ ប៉ុន្តែ​វា​តែងតែ​ជា​រឿង​ឆ្លាត​វៃ​ក្នុងការ​ញ៉ាំ​អាហារ​ណា​ដែល​ផ្តល់​សុខភាព របប​អាហារ​មាន​តុល្យភាព និង​ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​។ ចូរ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង B រលាក​សួត និង​ផ្តាសាយ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុនពេល​អ្នក​លេបថ្នាំ​គ្រប់​ប្រភេទ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com