អត្ថបទពាណិជ្ជកម្ម
ទឹក​សណ្តែក​ក្រៅពី​ទទួលទាន​មាន​សុខភាព​ល្អ​ហើយ អាច​យកមក​ធ្វើ​ម៉ាស​អប់​សក់​យ៉ាង​ល្អ​ទៀតផង​
21, Feb 2018 , 2:45 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ទឹក​សណ្តែក ជាធម្មតា​យើង​ដឹងថា​គ្រាន់តែ​យកមក​ទទួលទាន ឲ្យ​មាន​សុខ​ភាពល្អ​តែប៉ុណ្ណោះ តែ​វា​លើសពី​ការគិត​របស់​យើង​។ ក្រៅពី​យកមក​ទទួលទាន យើង​អាចយ​កវា​មក​ធ្វើជា​ម៉ាស​អប់​សក់ ដែល​ជំនួយ​ដល់​សក់​បាន​យ៉ាង​ល្អ​ថែម​ទៀតផង​។​
 
​ទឹក​សណ្តែក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន ជាតិ​ដែក កាល់ស្យូម ជាតិ​កា​កស​សៃ អាស៊ីត​ហ្វូ​លិ​ក (Folic Acid) វីតាមីន​B និង​ប៉ូ​តា​ស្យូ​ម ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព​សរសៃសក់​។

​ប្រសិនជា​អ្នកទទួល​ទាន​ទឹក​សណ្តែក​ជាប្រចាំ សក់​របស់​អ្នកនឹង​ដុះ​លូតលាស់​បានល្អ សរសៃសក់​រឹងមាំ និង​មិន​ងាយ​ជ្រុះ​ផងដែរ​។ កាន់តែ​ពិសេស​នោះ អ្នក​ក៏​អាច​យក​ទឹកស​ណ្តែ​កមក​ធ្វើជា​ម៉ាស​ថែរក្សា​សរសៃសក់​ថែម​ទៀតផង​។​

​វិធី​ធ្វើ​ងាយៗ
​ដោយ​គ្រាន់តែ​ពេល​អ្នក​កក់សក់​រួចហើយ​នៅ​សើម​តិចៗ យក​ទឹក​សណ្តែក​មក​លាប​ឲ្យ​សព្វ​សរសៃសក់ ឬ​ចុង​សក់​អ្នក ដូចជា​ពេល​យើង​លាប​ក្រែ​ម​បន្ទន់​សក់​រាល់ដង រួច​ទុកចោល​ប្រហែល​១៥ ទៅ​២០​នាទី ដើម្បី​ឲ្យ​ជ្រាប​សរសៃសក់​បានល្អ បន្ទាប់មក​លាង​វា​ចេញ​ឲ្យ​បាន​ស្អាត​ល្អ​។ អនុវត្ត​បែបនេះ​ជាប្រចាំ​សក់​របស់​អ្នក​មិន​ត្រឹមតែ​រឹងមាំ អស់​បញ្ហា​ជ្រុះ​សក់​នោះទេ ថែមទាំង​ធ្វើឱ្យ​សក់​ទន់​ភ្លឺរលោង​ដូច​សរសៃសូត្រ​ផងដែរ​។​




 
​នាំមក​ជូន​ដោយ ក្រុមហ៊ុន Serge Comtesse Co.,Ltd ជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ទទួលបាន​សិទ្ធ​លក់​និង​ចែកចាយ​ស្របច្បាប់​នូវ​រាល់​ផលិតផល Schwarzkopf Professional ដែលជា​ផលិតផល​ថែរក្សា និង​ការពារ​សរសៃសក់​បាន​ល្អ​បំផុត មានឈ្មោះ​ល្បី​លើ​សកលលោក នាំចូល​ពី​ប្រទេស​អាល្លឺម៉ង់​។ រាល់​បញ្ហា​ដែល​កើតមាន​ឡើងលើ​សរសៃសក់ កុំ​ភ្លេច​ផលិតផល Schwarzkopf Professional អាចជួយ​លោកអ្នក​បាន​។​

​ដូច្នេះ បើ​ចង់បាន​ផលិតផល​ពិត​១០០​ភាគរយ លោកអ្នក​អាច​ស្វែងរក​ទិញ​បាន​តាម​អាសយដ្ឋាន​ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។​

​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់​(៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣.
Facebook : schwarzkopf professional cambodia

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com