ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនព្រូដិនសលកម្ពុជា ប្រារព្ធកម្មវិធី “ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតឆ្នើមប្រចាំឆ្នាំ” ចំពេលខួប ៥ឆ្នាំរបស់ខ្លួន
21, Feb 2018 ,
4:01 pm
រូបភាព
×
ដោយ:
ជី ដាណា
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេក្នុងប្រទេស បានប្រារព្ធកម្មវិធីមួយឈ្មោះថា «ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតឆ្នើមប្រចាំឆ្នាំ» ឬ “Star of the year” នៅចំពេលខួប ៥ឆ្នាំរបស់ខ្លួន ដើម្បីអបអរចំពោះស្នាដៃនៃការរួមចំណែក ពីបណ្ដាញ ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ក៏ដូចជា ទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ដល់សហគមន៍ និងឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។
ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ត្រូវបានស្វាគមន៍ជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រាប់ពីអតិថិជនដែលទើបចាប់ផ្តើមជីវិតការងារ ហើយកំពុងស្វែងរកការការពារប្រាក់ចំណូល ឪពុកម្តាយដែលចង់ធានាពីការអប់រំរបស់បុត្រធីតា និងអ្នកដែលស្វែងរកសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួនជាដើម។
អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក David Nutman បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន បានវិនិយោគធនធានជាច្រើនទៅលើការបណ្ដុះបណ្ដាលអ្នកដែលមានទេពកោសល្យ និងពង្រឹង សេវាកម្មរបស់យើង ដើម្បីធានាថា យើងអាចផ្តល់សេវា និងដំណោះស្រាយ ក៏ដូចជាផលិផលត្រឹមត្រូវ សម្រាប់តែអតិថិជនរបស់យើងផង និងសម្រាប់សហគមន៍ទាំងមូលផង។ ភាពជោគជ័យរបស់ក្រុមហ៊ុន កើតឡើងដោយការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងក្រមសីលធម៌វិជ្ជាជីវៈ របស់ក្រុមការងារទីប្រឹក្សាធានារ៉ាប់រងឆ្នើមៗរបស់យើងនៅកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ការប្ដេជ្ញាចិត្តរបស់ក្រុមការងារ ក្នុងការបម្រើអតិថិជន និងជួយបំពេញសេចក្តីត្រូវការរបស់ពួកគាត់ ក្នុងគ្រប់ដំណាក់កាលនៃជីវិតរស់នៅ តាមរយៈការផ្តល់ជូននូវផលិតផល និងសេវាការពារហិរញ្ញវត្ថុរបស់យើង”។
លោក Veejay Madhavan នាយកផ្នែកចែកចាយ របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបន្ថែមថា៖ «ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត បានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនតាមរយៈការព្យាយាមស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ រួមទាំងទទួលបានការទុកចិត្តពីអតិថិជន និងបង្កើនកិត្តិនាមរបស់ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ។ ពួកគេក៏ដើរតួនាទីសំខាន់ ក្នុងការជួយឲ្យក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្លាយជាជម្រើសដ៏ល្អជាងគេ និងធំជាងគេលើវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាដែរ។»
ក្រុមហ៊ុនព្រូដិនសលកម្ពុជា ប្តេជ្ញាចិត្តធានា ក្នុងការជួយដល់អតិថិជនរបស់ខ្លួន ដើម្បីឱ្យពួកគេអាចសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងអាចការពារមនុស្សជាទីស្រឡាញ់របស់ខ្លួន តាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិត ដូចជា eduCARE ជាដើម ដែលជាផលិតផលថ្មីទើបនឹងសម្ពោធក្នុងឆ្នាំ ២០១៨ ដែលធានាផ្ដល់នូវអត្ថប្រយោជន៍ចំនួន ៥។ លើសពីនេះទៅទៀត ក្រុមហ៊ុន និងក្រុមការងាររបស់ខ្លួន បានបង្ហាញនូវទឹកចិត្តយ៉ាងមុតមាំជានិច្ចក្នុងការតបស្នងដល់ប្រទេសកម្ពុជាវិញ តាមរយៈការគាំទ្រ និងអនុវត្តកម្មវិធីអភិវឌ្ឍន៍សហគមន៍ជាច្រើនទៀត។
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែ មករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិត ដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម