ជាតិ
សេដ្ឋកិច្ច
ប្រេងសាំង​បន្ត​ចុះថ្លៃ​បន្តិចទៀត​!
21, Feb 2018 , 4:35 pm        
រូបភាព
ដោយ:
​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​២២​ខែកុម្ភៈ ដល់​ថ្ងៃទី​១​ខែមីនា ធ្លាក់​ចុះមក​តិចតួច បើ​ធៀប​នឹង​១០​ថ្ងៃមុន​។ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ប្រេងសាំង​ធម្មតា​ថ្លៃ ៣៨៥០ រៀល​ក្នុង​មួយ​លីត្រ ខណៈ​ប្រេងម៉ាស៊ូត​ថ្លៃ ៣៦០០ រៀល​។ នេះ​ជាត​ម្លៃ​អតិបរមា​ប្រេងឥន្ធនៈ ដែល​គ្រប់​ស្ថានីយ​ទាំងអស់ មិនអាច​លក់​លើស​តម្លៃ​នេះ​បានឡើយ​។​



​បើ​ធៀប​នឹង ១០​ថ្ងៃមុន ប្រេងសាំង​ធម្មតា​បាន​ធ្លាក់​ថ្លៃ ១០០​រៀល រីឯ​ប្រេងម៉ាស៊ូត​ចុះ ១៥០​រៀល​ក្នុង​មួយ​លីត្រ​៕


© រក្សាសិទ្ធិដោយ thmeythmey.com