ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រឹទ្ធសភា យល់ស្រប​ទាំងស្រុង​លើ​ការកែ​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ
21, Feb 2018 , 9:19 pm        
រូបភាព
រូបភាពពីព្រឹទ្ធសភា
រូបភាពពីព្រឹទ្ធសភា
ដោយ: ថ្មីៗ
​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​សំខាន់ៗ​មួយចំនួន ដូចជា​រដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្សកាន់អំណាច អនុម័ត​ទាំងស្រុង តាមរយៈ​កិច្ចប្រជុំពេញអង្គ នា​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ​។ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ភ្លើងទៀន មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ទេ​។



​មកដល់ពេលនេះ សេចក្តីព្រាង​ស្តីពី​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ទាំងនោះ បាន​ឆ្លង​ផុត​រដ្ឋសភា និង​ព្រឹទ្ធសភា​ហើយ​។ ជា​នីតិវិធី សេចក្តីព្រាង​ទាំងនោះ នឹងត្រូវ​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យ​បន្ត​។ បើ​ក្រុមប្រឹក្សាធម្មនុញ្ញ ឯកភាព​ដែរនោះ សេចក្តីព្រាង​ខាងលើ នឹង​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ចេញ​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

អត្ថបទទាក់ទង



Tag:
 រដ្ឋធម្មនុញ្ញ​
  ក្រមព្រហ្មទណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com