កីឡាជាតិ
ជាតិ
លោក គី ម៉េង​ហម អតីត​គ្រូបង្វឹក​ជម្រើសជាតិ​បាល់ទះ​ទទួលមរណភាព​ក្នុង​អាយុ​៧០​ឆ្នាំ​
21, Feb 2018 , 5:25 pm        
រូបភាព
លោក គី ម៉េងហម (រូបដោះអាវ) ទទួលថវិកាពីលោក អ៊ុក សិទ្ធិជាតិ ពេលលោកនៅមានជីវិតកាលពីឆ្នាំ២០១៦ កន្លងទៅ
លោក គី ម៉េងហម (រូបដោះអាវ) ទទួលថវិកាពីលោក អ៊ុក សិទ្ធិជាតិ ពេលលោកនៅមានជីវិតកាលពីឆ្នាំ២០១៦ កន្លងទៅ
ដោយ:
​លោក គី ម៉េង​ហម អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ និង​បាល់ទះ​ក្នុង​សាល​បានទទួល​មរណភាព​ក្នុង​អាយុ​៧០​ឆ្នាំ​ដោយ​រោគាពាធ​។ សព​របស់ លោក បាន​តម្កល់​ធ្វើបុណ្យ​ក្នុងភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​



​ក្រោយ​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ អតីត​គ្រូបង្វឹក​ជម្រើសជាតិ​បាល់ទះ​ឆ្នេរ​ខ្សាច់ និង​បាល់ទះ​ក្នុង​សាល លោក គី ម៉េង​ហម បានទទួល​មរណភាព​ក្នុង​អាយុ​៧០​ឆ្នាំ​ដោយ​រោគាពាធ កាលពី​ល្ងាច​ថ្ងៃទី​២០ កុម្ភៈ ឆ្នាំ​២០១៨​។ សព​របស់លោក គី ម៉េង​ហម បាន​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​លោក​ក្នុងភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​លោក គី ម៉េង​ហម ធ្លាប់​ដឹកនាំ​ក្រុម​បាល់ទះ​ក្រសួងមហាផ្ទៃ​ឈ្នះ​ពាន​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១០ ក្រោយ​យកឈ្នះ​ក្រុម​បញ្ជាការ​អង្គរក្ស ៣​សិត​ទល់​១​សិត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​៕


លោក ណ​យ ផា​ណា យក​ថវិកា​ផ្ទាល់ខ្លួន​រួម​នឹង​មន្ត្រី​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​ថវិកា​លោក វ៉ា​ត់ ចំរើន ចូល​បុណ្យសព​លោក គី ម៉េង​ហម​

Tag:
 បាល់ទះ​
  គី ម៉េង​ហម
© រក្សាសិទ្ធិដោយ thmeythmey.com