ជាតិ
សេដ្ឋកិច្ច
ថៃ​នាំ​ទំនិញ​ចូល​កម្ពុ​ជាជាង ៥,២​ពាន់​លាន​ដុល្លារ​, កម្ពុជា​នាំចេញ​ទៅវិញ​ត្រឹម ៩​រយ​លាន​នៅ​ឆ្នាំ​២០១៧
22, Feb 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការដោះដូរ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ ក្នុង​ឆ្នាំ​២០១៧ មាន​ទំហំ​ទឹកប្រាក់ ៦១៦៤ លាន​ដុល្លារ​អាមេរិក កើនឡើង ១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ចំនួន ៥៦០៩ លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ពី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Fresh News នៅ​ថ្ងៃទី​២១​ខែកុម្ភៈ​។​



​បើតាម​របាយការណ៍​ខាងលើ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង ៦​ពាន់​លាន​ដុល្លារ​នេះ ការនាំ​ចូល​របស់​ថៃ មាន​ទំហំ​យ៉ាង​សន្ធឹកសន្ធាប់ ធៀប​នឹង​ការនាំ​ចេញពី​កម្ពុជា​ទៅ​ថៃ​។ ទឹកប្រាក់​នាំ​ទំនិញ​ពី​ថៃ​មាន​ចំនួន ៥២៦៩ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ កើនឡើង​ជិត ១៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦ ខណៈ​ការនាំ​ចេញពី​កម្ពុជា​ទៅវិញ​មាន​ចំនួន ៨៩៤​លាន​ដុល្លារ ធ្លាក់ចុះ ៥​ភាគរយ​។ ចំនួន​នេះ​បង្ហាញ​ឲ្យ​ឃើញថា ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​មាន​ទំហំ​ថវិកា​ខុសគ្នា​ជិត ៦​ដង​។​

​ផ​លិ​ផល​របស់​ប្រទេស​ថៃ ដែល​នាំចូល​កម្ពុជា ភាគច្រើន​គឺជា គ្រឿងឧបភោគ​បរិភោគ ឧបករណ៍​អេឡិចត្រូនិក គ្រឿងសម្អាង គ្រឿងចក្រ ប្រេងឥន្ធនៈ ជាដើម​។ ឯ​កម្ពុជា​នាំចេញ​ទៅវិញ ជា​កសិផល មាន​ជាអាទិ៍ ដំឡូង​មី ពោត ស​ណ្ដែ​ត​៕


© រក្សាសិទ្ធិដោយ thmeythmey.com