អន្តរជាតិ
អភិបាលក្រុង​ម្នា​ក់នៅ​បារាំង ចេញ​ក្រឹត្យ​ឲ្យ​មេឃ​បន្ថយ​ភ្លៀង និង​បញ្ចេញ​ពន្លឺព្រះអាទិត្យ​រាល់​ព្រឹក​
21, Feb 2018 , 11:19 pm        
រូបភាព
លោក Serge Rondeau អភិបាលក្រុង Challans ដែលមានពលរដ្ឋប្រមាណ១៦០០០នាក់
លោក Serge Rondeau អភិបាលក្រុង Challans ដែលមានពលរដ្ឋប្រមាណ១៦០០០នាក់
ដោយ: ធីតា
​តំបន់​ជាច្រើន​នៅ​ក្រុង Challans ក្នុង​ដេ​ប៉ា​តឺ​ម៉​ង់ Vendée ភាគ​ខាងលិច ប្រទេស​បារាំង ត្រូវបាន​ជន់​លិច​ដោយសារតែ​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ ទីបំផុត លោក Serge Rondeau ដែលជា​អភិបាលក្រុង បានចេញ​ក្រឹត្យ​ដ៏​ចម្លែក​មួយ ដើម្បី​ឲ្យ​មេឃ​ជួយ​គិតគូ​ទប់ស្កាត់​គ្រោះធម្មជាតិ​នេះ​។​



​នៅក្នុង​ក្រឹត្យ​មួយ​ចុះ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ លោក Serge Rondeau អភិបាលក្រុង Challans ដែលមាន​ពលរដ្ឋ​ប្រមាណ​១៦០០០​នាក់ បានលើកឡើង​ពី​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ និង​កង្វះខាត​ពន្លឺព្រះអាទិត្យ​នៅ​តំបន់​របស់លោក​។​

​មាត្រា​១​នៃ​ក្រឹត្យ​របស់ខ្លួន លោក Rondeau បាន​សរសេរ​តម្រូវ​ឲ្យ​ព្រះអាទិត្យ​បំភ្លឺ​រាល់​ព្រឹក​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ នៅក្នុង​ក្រុង Challans រហូតដល់​តំបន់ Vendée ទាំងមូល​។ ក្នុង​មាត្រា​២ លោក​បញ្ជាក់ថា​៖ «​ភ្លៀវ​ត្រូវតម្រូវ​ឲ្យ​ធ្លាក់​តែ​៣​យប់​ប៉ុណ្ណោះ​ក្នុង​១​សប្តាហ៍​ដើម្បី​រក្សា​កម្រិត​ទឹក​។ មិនអាច​មិន​ការស្រោចស្រព​លើសពី​នេះឡើយ​»​។​



​ជាមួយគ្នានេះ​ផងដែរ លោក Rondeau បាន​ណែ​នាំទៅ​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន តាមដាន​សេចក្តីណែនាំ​របស់ខ្លួន​។ ទោះបីជា​យ៉ាងណាក៏ដោយ កាសែត​បារាំង​មួយចំនួន​បានសរសេរថា មេឃ​នៅតែ​បន្ត​ភ្លៀង​ដោយ​ល្មើ​សនឹង​បទបញ្ជា​របស់លោក Rondeau ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មានការ​ដាក់ពិន័យ​ណាមួយ​ឡើយ​៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com