ជាតិ
កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ពុករលួយ​ខ្ពស់​ជាងគេ​ក្នុង​អាស៊ាន​
22, Feb 2018 , 11:03 am        
រូបភាព
​ភ្នំពេញ​៖ តាមរយៈ​ការវាយតម្លៃ​ទាក់ទង​នឹង​អំពើពុករលួយ​នៅក្នុង​ប្រទេស​១៨០​ជុំវិញ​ពិភពលោក កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​១៦១ ដែល​ឈរ​ស្មើ​សាធារណរដ្ឋ​កុង​ហ្គោ​, សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​តា​ហ្ស៊ី​គី​ស្ថាន​។​



​របាយការណ៍​សកល​ទាក់ទង​នឹង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ (The Corruption Perceptions Index ) ដែល​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​(Transparency International Cambodia)នៅ​ថ្ងៃទី​២២ កុម្ភៈ​នេះ បាន​បង្ហាញថា កម្ពុជា​ទទួលបាន​ពិន្ទុ​២១ សម្រាប់​ស​ន្ទ​ស្សន៍​អំពើពុករលួយ នៅ​ឆ្នាំ​២០១៧ ។ លទ្ធផល​នេះ ក៏បាន​បង្ហាញថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ពុករលួយ​ខ្ពស់​ជាងគេ ក្នុងចំណោម​ប្រទេស ដែលជា​សមាជិក​អាស៊ាន​។​
អត្ថបទទាក់ទង

​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​អំពើពុករលួយ​នៃ​ប្រទេស​សមាជិក​អាស៊ាន​៖
១ សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់​លេខ ៦ (៨៤​ពិន្ទុ​)
២ ព្រុយ​ណេ ជាប់​ចំណាត់ថ្នាក់​លេខ ៣២ (៦២​ពិន្ទុ​)
៣ ម៉ាឡេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ ៦២  (៤៧​ពិន្ទុ​)
៤ ថៃ និង ឥណ្ឌូណេស៊ី ជាប់​ចំណាត់ថ្នាក់ ៩៦ ស្ទួន (៣៧​ពិន្ទុ​)
៥ វៀតណាម ជាប់​ចំណាត់ថ្នាក់ ១០៧ (៣៥​ពិន្ទុ​)
៦ ហ្វីលីពីន ជាប់​ចំណាត់ថ្នាក់ ១១១ (៣៤​ពិន្ទុ​)
៧ មី​យ៉ាន់​ម៉ា ជាប់​ចំណាត់ថ្នាក់ ១៣០ (៣០​ពិន្ទុ​)
៨ ឡាវ ជាប់​ចំណាត់ថ្នាក់ ១៣៥ (២៩​ពិន្ទុ​)
៩ កម្ពុជា ជាប់​ចំណាត់ថ្នាក់ ១៦១ (២១​ពិន្ទុ​)

​កម្ពុជា ទទួលបាន​ពិន្ទុ​២១ ពី​ការវាយតម្លៃ​នេះ ជាប់​គ្នា​៤​ឆ្នាំ​ហើយ ដែល​បង្ហាញថា កម្ពុជា​នៅតែ​ជា​ប្រទេស​ដែលមាន​កម្រិត​អំពើពុករលួយ​ខ្ពស់ ។ នេះ​បើតាម​របាយការណ៍​សក​ល​ទាក់ទង​នឹង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​។​


Tag:
 ពុករលួយ​
  ស​ន្ទ​ស្សន៍​
 ​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com