ជាតិ
ភ្លៀង​កក់ខែ​នៅ​បណ្តា​ខេត្ត​មួយចំនួន​បន្ត​ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ស្អែក​នេះ​
22, Feb 2018 , 2:14 pm        
រូបភាព
ដោយ:
​ខេត្ត​មួយចំនួន​បាន​រង​ឥទ្ធិពល​ខ្យល់​ទី​ពីរ សាន់​បា ដែល​បណ្តាល​ឲ្យ​មាន​ភ្លៀង​កក់ខែ​ពី​តិច​ទៅ​បង្គួរ​។ ដោយឡែក​នៅ​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ ភ្លៀង​កក់ខែ​នៅតែ​បន្ត​កើតមាន​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដោយ​ឥទ្ធិពល​ខ្យល់​បក់​ពី​ទិសខាងកើត និង​កម្រិត​សម្ពាធ​ទាប​ខ្សោយ​។​



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ផ្សាយ​ឲ្យ​ដឹងថា ក្រោយ​ឥទ្ធិពល​ព្យុះ សាន់​សា ភ្លៀង​កក់ខែ​ត្រូវ​បន្ត​ធ្លាក់​រាយប៉ាយ​នៅ​បណ្តា​ខេត្ត​មួយចំនួន ដោយសារ​ខ្យល់​ដែល​បក់​មកពី​ទិសខាងកើត​(​ពី​សមុទ្រ​) និង​កម្រិត សម្ពោធ​ទាប​ខ្សោយ​។

​ខេត្ត​ដែល​ត្រូវ​រង​ផលប៉ះពាល់​រួមមាន រាជធានី​ភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង និង​ព្រៃវែង ។ ចំណែកឯ​តំបន់​ដែល​នៅតាម​មាត់សមុទ្រ ក៏​នៅតែ​បន្ត​រង​នូវ​ខ្យល់​ដ៏​ខ្លាំង​ផងដែរ​៕


Tag:
 ភ្ញៀវ​កក់ខែ​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com