ជាតិ
ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងទៅពិនិត្យព្រះរាជសុខភាពនៅក្រុងប៉េកាំង រូបភាពពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
× ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានយាងចាកចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២0១៨នេះ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
ថ្នាក់ដឹកនាំសំខាន់ៗ ដូចជា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាដើម បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា៕
© រក្សាសិទ្ធិដោយ thmeythmey.com