ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ក្រសួងព័ត៌មាន ច្រានចោលរបាយការណ៍CCIM ដែលថា រដ្ឋាភិបាលប្រើឥទ្ធិពលគំរាមកំហែងអ្នកកាសែត
22, Feb 2018 ,
5:26 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ ក្រសួងព័ត៌មាន ច្រានចោលរបាយការណ៍មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលថា រដ្ឋាភិបាលប្រើឥទ្ធិពលច្បាប់ គំរាមកំហែងដល់សេរីភាពអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា។ ក្រសួងព័ត៌មាន ចាត់ទុករបាយការណ៍CCIMថា ជាការស្រាវជ្រាវគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បាននិយាយថា កម្ពុជាគ្មានការរឹតត្បិតសេរីភាពអ្នកសារព័ត៌មាននោះទេ លើកលែងតែអ្នកសារព័ត៌មានអនុវត្តខុសច្បាប់ ។ លោក អ៊ុក គឹមសេង បន្ថែមថា អ្នកសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាដោយច្បាប់សារព័ត៌មាន ដោយមិនស្ថិតក្រោមការគំរាមកំហែងពីឥទ្ធិពលរដ្ឋាភិបាលឡើយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ដូច្នេះថា៖«គេថាអ្នកសារព័ត៌មានរងការគំរាមកំហែង ប៉ុន្តែរាល់អត្ថបទព័ត៌មាន ទាំងកាសែតបោះពុម្ភ ទាំងការអនឡាយ ឬវិទ្យុ ទូរទស្សន៍នានា រាល់ពេលចេញផ្សាយគ្មានការត្រួតពិនិត្យជាមុនពីរដ្ឋាភិបាលទេដូច្នេះបានន័យថា សេរីភាពសារព័ត៌មានគ្មានរឹតត្បិតឡើយ ហើយវាបញ្ជាក់ថា សារព័ត៌មាននៅកម្ពុជាទាំងជាតិ និងអន្តរជាតិ ត្រូវបានធានាដោយច្បាប់ស្តីពីសារព័ត៌មាន ដោយគ្មានការរារាំង និងហាមឃាត់អ្នកសារព័ត៌មានទេ…។ ហើយបើកន្លែងណាដែលអ្នកសារព័ត៌មានចង់យកព័ត៌មានគឺគ្មានការហាមឃាត់ទេ លើកលែងតែកន្លែងមួយចំនួន ដែលគេហាមនោះ ទើបអ្នកព័ត៌មានត្រូវសុំការអនុញ្ញាតសិន ដូច្នេះវាគ្មានអ្វីដែលគំរាមកំហែងដល់អ្នកព័ត៌មានទេ»។
របាយការណ៍មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមានចំណងជើងថា «ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០១៧» បានលើកឡើងពីបញ្ហាបញ្ចេញមតិនៅតាមប្រព័ន្ធផ្សព្វផ្សាយ ដែលរងការគំរាមកំហែង និងការចាប់ខ្លួនអ្នកបញ្ចេញមតិ រួមទាំងអ្នកកាសែត ដែលរដ្ឋាភិបាល ចាត់ទុកជាអ្នកប្រឆាំងខ្លួន ក្រោមហេតុផលផ្លូវច្បាប់ជាដើម។
របាយការណ៍ CCIM ដែលមាន៤០ទំព័រ បានសរសេរពីបញ្ហាប្រឈមធំបំផុតនៃសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាដូច្នេះថា៖«សរុបមក បន្ទាប់ពីឆ្នាំដ៏ច្របូកច្របល់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ អ្នកដែលបានផ្ដល់បទសម្ភាសន៍បាននិយាយថា ឥទ្ធិពលរបស់រដ្ឋាភិបាល គឺជាបញ្ហាដ៏ធំបំផុតដែលអ្នកសារព័ត៌មានប្រឈមមុខសព្វថ្ងៃ។ ៤៩ភាគរយ បាននិយាយថា ការគ្រប់គ្រងនិងឥទ្ធិពលរបស់រដ្ឋាភិបាល គឺជាបញ្ហាដ៏ធំបំផុត ហើយ ១៨ភាគរយ និយាយថា វាជាការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មាន»។
របាយការណ៍ CCIM ដដែល បានបន្ថែមថា ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅឆមាសទី២ក្នុងឆ្នាំ២០១៧កន្លងមក បានបង្ហាញពីភាពងាយរងគ្រោះរបស់ស្ថាប័នឯករាជ្យ។ «មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាន់តែតិច អ្នកមានអំណាចកាន់តែមានសេរីភាព ដែលធ្វើសកម្មភាពដោយគ្មាននិទណ្ឌភាព ។ វាជាស្ថានភាពអាក្រក់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេស ដែលកាន់តែធ្លាក់ចុះដុនដាប ក៏ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងនោះទេ។ សេរីភាពពិតនៃប្រព័ន្ធផ្សព្វផ្សាយមានន័យថា មានទាំងអ្នកសរសើរ និងអ្នករិះគន់»។ នេះបើតាមរបាយការណ៍CCIM។
តែយ៉ាងណាអ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុករបាយការណ៍CCIMថា ជាការស្រាវជ្រាវគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់ ដោយគ្រាន់តែមានគោលបំណងចង់វាយប្រហាររដ្ឋាភិបាលប៉ុណ្ណោះ។«អ្វីដែលCCIMនិយាយនេះ មិនមានមូលដ្ឋានអ្វីមួយមកចោទប្រកាន់ ឬមកវាយតម្លៃលើរដ្ឋាភិបាលឡើយ។ ហើយខ្ញុំមិនយល់ពីគោលបំណងរបស់ពួកគេដែរ ឬមួយពួកគេមានគោលបំណងអាក្រក់ ឬចង់យកបញ្ហាទាំងនោះមកវាយប្រហាររដ្ឋាភិបាល»។ នេះជាឆ្លើយតបរបស់លោក អ៊ុក គឹមសេង ដែលបានបន្ថែមថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅកម្ពុជា ប្រមាណ៥០០០នាក់ ត្រូវធានាដោយច្បាប់សារព័ត៌មាន ប៉ុន្តែពួកគេក៏ត្រូវអនុវត្តតួនាទី ឲ្យស្របច្បាប់ផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អ៊ុក គឹមសេង
សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម