ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ដែល​គិតថា អ្នក​គេ​ងមិនបាន​គ្រប់​ទេ​កាលពី​យប់មិញ​
24, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ


​កើតមុន
​បើសិនជា​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​ទេ ស្បែក​នឹង​បង្ហាញ​អាកា​រៈ​នេះ​ឲ្យ​ឃើញ​កាន់តែ​លឿន​។ ការសិក្សា​ខ្លះ​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ការ​គេង​មិន​គ្រប់គ្រាន់ និង​ការ​កើតមុន ដែល​រឿងនេះ​ប្រហែលជា​ទាក់ទង​នឹង​របៀប​ដែល​ការ​គេង​គ្រប់គ្រង​ដល់​អ័រម៉ូន​ក្នុង​រាងកាយ​។ ការ​គេង​មិន​គ្រប់គ្រាន់ ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ដែរ ដូច្នេះ​អ្នក​ងាយ​នឹងមាន​ជំងឺ​ច្រើន​ដែរ​។

​ភ្នែក​មិនសូវមាន​សុខភាព​ល្អ​
​ការដែល​ភ្នែក​ឡើង​ក្រហម ព៉ោ​ង មាន​ស្នាម​ខ្មៅៗ​ជុំវិញ​ភ្នែក និង​មាន​ថ្នក់​ក្រោម​ភ្នែក សុទ្ធតែជា​សញ្ញា​ដែល​បញ្ជាក់ថា អ្នក​មិន​ទទួលបាន​ការ​គេង​គ្រប់គ្រាន់​ហើយ​។ ការ​គេង​មិន​គ្រប់​ងាយ​នឹងធ្វើ​ឲ្យ​កើត​ស្បែក​ជ្រីវជ្រួញ ហើម​មុខ និង​ហើម​មុខ​ខ្លាំងណាស់​។ រឿងនេះ​ប្រហែលជា​រាងកាយ​បាត់បង់​អ័រម៉ូន​គ្រប់គ្រង​ការជួសជុល​ជាលិកា​ដែល​ខូចខាត​នៅពេល​មិនបាន​គេង​លក់​ស្កប់ស្កល់​។

​ឡើង​ទម្ងន់​
​នៅពេល​អ្នក​គេង​បាន​គ្រប់គ្រាន់ រាងកាយ​អាច​នឹង​គ្រប់គ្រង​អ័រម៉ូន​បាន​យ៉ាង​ល្អ ជា​ិ​សេស​ការ​ឃ្លាន​អាហារ​ច្រើន​តែម្តង​។ អ័រម៉ូន​ដែល​គេ​និយាយ​នេះ​មានដូចជា Ghrelin និង Leptin ។ បើ​គ្មាន​អ័រម៉ូន​នេះ​ទេ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ចង់​ញ៉ាំ​អាហារ​ច្រើនៗ​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​ជាមិនខាន​។

​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​
​ក្រោយពី​គេង​មិនបាន​ពេញ​មួយ​យប់ អ្នក​ប្រហែលជា​ចង់​ញ៉ាំ​បឺ​ហ្គ័​រ និង​ដំឡូងបារាំង​ចៀន​សម្រាប់​អាហារ​ថ្ងៃត្រង់​ហើយ​។ ខួរក្បាល​ដែល​គេង​មិនបាន​គ្រប់គ្រាន់​ទំនងជា​ងាយ​នឹង​ឃ្លាន​អាហារសម្រន់​ណា​ដែល​មិន​ផ្តល់​សុខភាព​ណាស់​។​

​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន
​វា​មិនមែនជា​រឿង​ភ្ញាក់ផ្អើល​ទេ​។ ជាតិ​កាហ្វេ​អ៊ី​ន​ប្រហែលជា​ចម្លើយ​នៃ​ការ​គេង​មិនបាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​វា​អាច​ក្លាយទៅជា​បញ្ហា​បាន​យ៉ាង​ងាយ​ក្នុងករណី​ប្រើប្រាស់​ច្រើន​។ ការដែល​ញ៉ាំ​កាហ្វេ ឬ​សូ​ដា​ប្រហែលជា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​រយៈពេល​ខ្លី ប៉ុន្តែ​វា​អាច​នាំ​ឲ្យ​ថប់​អារម្មណ៍ ឬ​គេង​មិន​លក់​រយៈពេល​វែង​បាន​។​

​មាន​អារម្មណ៍មិនល្អ​
​ភាព​ឆេវឆាវ​គឺជា​សញ្ញា​ដ៏​ធំ​មួយ​នៃ​ការ​គេង​មិនបាន​គ្រប់គ្រាន់​។ ការសិក្សា​មួយ​បាន​កាត់បន្ថយ​ការ​គេង​របស់​មនុស្ស​ត្រឹម ៤​ម៉ោង​កន្លែង​ក្នុង​មួយ​យប់​រយៈពេល​មួយ​សប្តាហ៍​។ លទ្ធផល​បាន​បង្ហាញថា ពួកគេ​មាន​ស្ត្រេ​ស ខឹង និង​អស់កម្លាំង​ផ្លូវចិត្ត​កាន់តែច្រើន​។ អារម្មណ៍​ពួកគេ​នឹង​ល្អ​មកវិញ​នៅពេល​គេង​បាន​គ្រប់គ្រាន់​។

​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​
​ការបាក់​ទឹកចិត្ត និង​គេង​មិន​គ្រប់គ្រាន់​ក៏មាន​ទំនាក់ទំនង​គ្នា​យ៉ាងខ្លាំង​ដែរ​។ អ្វីដែល​កាន់តែ​ពិបាក​នោះ​គឺថា ការបាក់​ទឹកចិត្ត​អាច​នាំ​ឲ្យ​គេង​មិន​គ្រប់គ្រាន់ ហើយ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​នាំ​ឲ្យ​បាក់​ទឹកចិត្ត​កើតឡើង​ដែរ​។

​មាន​បញ្ហា​នៅពេល​ព្រឹក​
​ការ​ភ្ញាក់​ពី​គេង​ជាមួយនឹង​ការឈឺ​បំពង់ករ ស្ងួត​មាត់ ឬ​ឈឺក្បាល​អាច​បញ្ជាក់ថា​មាន​បញ្ហា​ជំងឺ​ណាមួយ​ដែល​វា​បណ្តាលមកពី​ការ​គេង​មិន​គ្រប់គ្រាន់​ដូចជា ការ​គេង​បាត់​ដង្ហើម គេង​ស្រមុក ឬ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​។ បើសិនជា​អ្នក​សម្គាល់​ឃើញ​អាកា​រៈ​ទាំងនេះ​ច្រើនដង ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។

​ចូរ​គេង​ទៅតាម​តម្រូវការ​របស់​អ្នក​

​មនុស្ស​ធំ​ភាគច្រើន​ត្រូវការ​គេង​ពី ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់ ដូច្នេះ​ដើម្បី​គេង​បាន​លក់​ស្រួល​និង​គ្រប់គ្រាន់​ចូ​ង​ប្រាកដថា​៖
•    គេង​ទៀងពេល និង​ភ្ញាក់​ទៀងពេល​ដែរ​
•    ធ្វើយ៉ាងណា​ឲ្យ​បន្ទប់​គេង​ត្រជាក់ ស្ងាត់ និង​ងងឹត​
•    ហាត់ប្រាណ​ទៀងទាត់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com