បណ្ឌិត​!

ពីនេះ ពីនោះ / មិនយល់...!
បណ្ឌិត​!
16, Apr 2018 , 5:39 pm         2333
រូបភាព


​បទ ពាក្យ​៧

-​ក្មេង​ពាល​អាង​ដាវ​សម្ញែង​ឫទ្ធ​    ​ធ្វើ​ទាំង​ងងឹត​មិន​ដឹងអី​
​នៅពេល​មានរឿង​តូចធំ​ក្តី​    ​    ​ងងឹត​គិត​ខ្លី​ប្រើ​ហិង្សា​។​

-​រី​ក្រុម​បណ្ឌិត​គិត​កេរ្តិ៍ឈ្មោះ​    ​    ​កល​កិច្ច​ពិគ្រោះ​ប្រើ​ប្រាជ្ញា​
​ជជែករ​កឫស​ឆ្កឹះ​បញ្ហា​    ​    ​សង្គម​ត្រូវការ​ជន​បណ្ឌិត​។​

-​បើ​យើង​គិត​តាម​ព្រះ​សាស្តា​    ​    ​បណ្ឌិត​នោះ​លោក​មិន​គិត​
​សញ្ញាបត្រ​ខ្ពស់​នោះឡើយ​មិត្ត​    ​បណ្ឌិត​ប្រព្រឹត្ត​ខ្លួន​ច្នេះ​ណា​។​

-​មួយ​ប្រព្រឹត្ត​ល្អ​ដោយ​ខ្លួនឯង​    ​សម្តី​សម្តែង​ក្រែង​គ្រប់ការ​
​មួយទៀត​បណ្ឌិត​ព្រះអង្គ​ថា​    ​    ​ក្រៅពី​អាត្មា​ដឹកនាំ​គេ​។​

-​ចូលរួម​ធ្វើ​ល្អ​ទាំងប្រុស​ស្រី​    ​    ​បណ្ឌិត​ភក្តី​ជួយ​រិះរេ​
​បណ្ឌិត​ត្រេកអរ​ក៏​មិន​ជេរ​    ​    ​ថែម​សរសើរ​គេ​ដែល​ធ្វើ​ល្អ​។​


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next