ពីនេះ ពីនោះ
×
បទ ពាក្យ៧
-ក្មេងពាលអាងដាវសម្ញែងឫទ្ធ ធ្វើទាំងងងឹតមិនដឹងអី
នៅពេលមានរឿងតូចធំក្តី ងងឹតគិតខ្លីប្រើហិង្សា។
-រីក្រុមបណ្ឌិតគិតកេរ្តិ៍ឈ្មោះ កលកិច្ចពិគ្រោះប្រើប្រាជ្ញា
ជជែករកឫសឆ្កឹះបញ្ហា សង្គមត្រូវការជនបណ្ឌិត។
-បើយើងគិតតាមព្រះសាស្តា បណ្ឌិតនោះលោកមិនគិត
សញ្ញាបត្រខ្ពស់នោះឡើយមិត្ត បណ្ឌិតប្រព្រឹត្តខ្លួនច្នេះណា។
-មួយប្រព្រឹត្តល្អដោយខ្លួនឯង សម្តីសម្តែងក្រែងគ្រប់ការ
មួយទៀតបណ្ឌិតព្រះអង្គថា ក្រៅពីអាត្មាដឹកនាំគេ។
-ចូលរួមធ្វើល្អទាំងប្រុសស្រី បណ្ឌិតភក្តីជួយរិះរេ
បណ្ឌិតត្រេកអរក៏មិនជេរ ថែមសរសើរគេដែលធ្វើល្អ។
© រក្សាសិទ្ធិដោយ thmeythmey.com