ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​ជាតិ​ខ្លាញ់​ទាប ឬ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​សុទ្ធ​តែមាន​ផល​ល្អ​
25, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា របប​អាហារ​ដែលមាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​កាន់តែ​តិច​ទៅៗ​មិនសូវមាន​ប្រសិទ្ធ​ភាពល្អ​ដូច​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​ឡើយ​។



​អ្នកស្រាវជ្រាវ​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​រកឃើញថា មនុស្ស​យើង​ស្រក​ទម្ងន់​ជា​មធ្យម ៥ ទៅ​៦​គីឡូក្រាម​ក្នុង​រយៈពេល ១២​ខែ ដោយ​មិន​ខ្វល់​ថា​ពួក​កេ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​កាបូ​អ៊ី​ដ្រា​ត​ទាប​ឡើយ​។ អ្នកស្រាវជ្រាវ​មិនបាន​រកឃើញ​អំណះអំណាង​ណាមួយ​ដែឡថា មនុស្ស​មួយចំនួន​មានការ​ស្រប​ខ្លួន​ទៅនឹង​ការឆ្លើយតប​កាន់តែ​ល្អ​ពីរ​បប​អាហារ​មួយ​ទៅ​របប​អាហារ​មួយទៀត​ពី​ធម្មជាតិ​តែម្តង​។ តាម​ការសិក្សា​មុនៗ​បាន​បង្ហាញថា ការប្រែប្រួល​របស់​ហ្សែ​ន​មាន​ជាប់ទាក់ទង​នឹង​ការឆ្លើយតប​នឹង​របប​អាហារ មានន័យថា មនុស្ស​មួយចំនួន​អាច​ស្រក​ទម្ងន់​កាន់តែច្រើន​នៅពេល​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប ខណៈពេល​អ្នក​ខ្លះទៀត​ស្រក​ទម្ងន់​ច្រើន​ដែរ​នៅពេល​ញ៉ាំ​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​។

​មនុស្ស​ដែល​ស្ថិតក្នុង​ការសិក្សា​នេះ​ត្រូវបាន​ធ្វើតេស្ត​រកមើល​ការប្រែប្រួល​ហ្សែ​ន​មួយចំនួន​ដែល​សម្គាល់​ដឹង​ជាមួយនឹង​ការឆ្លើយតប​នឹង​របប​អាហារ ប៉ុន្តែ​ទំនងជា​មិន​ស្រក​ទម្ងន់​ឡើយ​បើសិនជា​ពួកគេ​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​សម្រាប់​ហ្សែ​ន​របស់​ពួកគេ​។ អ្នកស្រាវជ្រាវ​ក៏បាន​ពិនិត្យ​ទៅលើ​ការឆ្លើយតប​របស់​អាំង​ស៊ុយ​លីន ដែរ ប៉ុន្តែ​បែរជា​វា​មិន​ប៉ះពាល់​ទៅលើ​របប​អាហារ​ដែល​ពួកគេ​ឆ្លើយតប​ល្អ​បំផុត​ទៅវិញ​។

​ជាមួយនឹង​ក្រុម​សិក្សា​ទាក់ទង​នឹង​របប​អាហារ មាន​អ្នកខ្លះ​ស្រក​ទម្ងន់​ច្រើនជាង​អ្នកផ្សេង ជាមួយនឹង​ការ​ស្រក​ទម្ងន់​ប្រហែលជា ៣០​គីឡូក្រាម​ជា​មធ្យម និង​ឡើង​ទម្ងន់​វិញ ១០​គីឡូក្រាម​។ យ៉ាងណាមិញ រឿងនេះ​ហាក់បីដូចជា​មិន​ជាប់ទាក់ទង​នឹង​ការប្រែប្រួល​របស់​ហ្សែ​ន ឬ​ប្រភេទ​របប​អាហារ​ដែល​ពួកគេ​អនុវត្ត​ឡើយ​។ អ្នកស្រាវជ្រាវ​បានធ្វើ​សេចក្តីសន្និដ្ឋាន​ឃើញថា មាន​កត្តា​ផ្សេងៗ​ទៀត​ដែល​ឆ្លើយតប​នឹង​ការ​ស្រក​ទម្ងន់​ខុសៗ​គ្នា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com