ជាតិ
ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ មានការិយាល័យសរុប ៣៣ នៅទូទាំងប្រទេស
× ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣៣ ដែលការិយាល័យទាំងនេះត្រូវរៀបចំនៅគ្រប់រាជធានីខេត្តទូទាំងប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ មានអង្គបោះឆ្នោត (អ្នកបោះឆ្នោត) ចំនួន ១១៦៩៥ នាក់។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចាប់ផ្តើមពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល៕
Tag:
បោះឆ្នោតព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com