ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សុខភាព
ស្នាមពណ៌«ស»នៅលើស្បែកដែលអ្នកគិតថាជំងឺ«ភ្លឺ» អាចជាសញ្ញានៃជំងឺ«ឃ្លង់» ឬ«ហង់សិន»
× ភ្នំពេញ៖ ស្នាមពណ៌ស, ក្រហម, ខ្មៅ ជាបន្ទះៗ ឬជាដុំពក នៅលើស្បែក ហើយលើស្នាមទាំងនោះមានសភាពស្ពឹក អាចជាសញ្ញានៃជំងឺឃ្លង់ ឬហង់សិន។ លោក អ៊ុន វ៉ាន់ថន វេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺឃ្លង់ ឬហង់សិន នៃមន្ទីរពេទ្យគៀនឃ្លាំង បានបញ្ជាក់ដូច្នេះ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន thmeythmey.com ។
បើតាមលោកវេជ្ជបណ្ឌិត អ៊ុន វ៉ាន់ថន បន្ទាប់ពីចេញរោគសញ្ញាលើស្បែកហើយ អ្នកជំងឺ នឹងវិវឌ្ឍន៍ទៅជាខ្វេរដៃ ខ្វេរជើង ឬពិការភ្នែក បើសិនជាមិនទៅព្យាបាលទាន់ពេល។ ជំងឺឃ្លង់ ឬហង់សិននេះ ជាប្រភេទជំងឺឆ្លង ដែលអាចព្យាបាលជា ១០០ភាគរយ ប៉ុន្តែទាមទារឲ្យមកព្យាបាលឲ្យបានលឿន ដើម្បីកុំឲ្យឆ្លងទៅអ្នកដទៃ និងកាត់បន្ថយពិការភាពដោយសារជំងឺនេះ។
ដើម្បីស្វែងយល់កាន់តែច្បាស់ពីជំងឺឃ្លង់ ឬហង់សិននេះ សូមទស្សនាកិច្ចសម្ភាសរបស់ កញ្ញា ថាន រស្មី អ្នកកាសែត នៃសារព័ត៌មានអេឡិចត្រូនិក thmeythmey.com និងលោកវេជ្ជបណ្ឌិត អ៊ុន វ៉ាន់ថន ដូចតទៅ៖
Tag:
ឃ្លង់
ហង់សិន
សើស្បែក
© រក្សាសិទ្ធិដោយ thmeythmey.com