ជាតិ
សេដ្ឋកិច្ច
ពន្ធដារ នឹង​បន្ត​ឃាត់​រថយន្ត​ដែល​មិនទាន់​បង់ពន្ធ​តាម​ដងផ្លូវ​
24, Feb 2018 , 9:39 pm        
រូបភាព
រូបពីអគ្គនាយកដ្ឋានពន្ធដារ
រូបពីអគ្គនាយកដ្ឋានពន្ធដារ
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ រួមទាំង​កម្លាំង​សមត្ថកិច្ច នឹង​បន្ត​ចុះ​ត្រួតពិនិត្យ និង​ចាប់​ផាកពិន័យ​រថយន្ត ដែល​មិនទាន់​បង់ពន្ធ​ផ្លូវ​សម្រាប់​ឆ្នាំ​២០១៧​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​មួយ​នេះ នៅ​ថ្ងៃទី​២៣​ខែកុម្ភៈ​។​



​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​យានយន្ត​មិនទាន់​បង់ពន្ធ ពីថ្ងៃ​ទី​២​ដល់​ថ្ងៃទី​២២​ខែកុម្ភៈ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ផាកពិន័យ​នៅនឹងកន្លែង​នូវ​រថយន្ត​មិនទាន់​ប្រកាស​បង់ពន្ធ​ចំនួន ២៧២៥​គ្រឿង​។ ម្ចាស់រ​ថយន្ត​ទាំងនោះ ត្រូវបាន​តម្រូវ​ឲ្យ​បង់ពន្ធ និង​ប្រាក់​ពិន័យ​ផ្សេងៗ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ក្រើនរំឭក​ដល់​ម្ចាស់​រថយន្ត​ឲ្យ​ប្រកាស​បង់ពន្ធ ខណៈ​អាជ្ញាធរ​នៅតែ​បន្ត​ប្រតិបត្តិការ​ត្រួតពិនិត្យ​ស្វែ​ករក​រថយន្ត​មិនទាន់​បង់ពន្ធ លើ​ដងផ្លូវ​៕



© រក្សាសិទ្ធិដោយ thmeythmey.com