ជាតិ
បច្ចុប្បន្នខេត្តសៀមរាបមានសណ្ឋាគារ២២០ ផ្ទះសំណាក់២៩៦
× សៀមរាប៖ សណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាប បានរីកដុះដាលខ្លាំង ពីមួយឆ្នាំ ទៅមួយឆ្នាំ។ តាមតួលេខពីមន្ទីរទេសចរណ៍ខេត្តសៀមរាប សណ្ឋាគារសរុបទាំងអស់មានចំនួន ២២០កន្លែង គឺស្មើនឹង ១៣,៤៦០ បន្ទប់។
ក្នុងចំណោមសណ្ឋាគារជាង ២០០កន្លែង មានសណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន២០កន្លែង ស្មើនឹង ៤,០៤៦បន្ទប់ កម្រិតផ្កាយ៤ មាន២១កន្លែង ស្មើនឹង ២,៧២៥ បន្ទប់ កម្រិតផ្កាយ៣ ចំនួន៧កន្លែង ស្មើនឹង ៤៩២បន្ទប់ និងកម្រិតផ្កាយ២ មាន១កន្លែង។ ចំណែកសណ្ឋាគារបៃតងវិញ មានចំនួន ២២កន្លែង។
ដោយឡែកផ្ទះសំណាក់វិញ មានចំនួន ២៩៦កន្លែង ស្មើនឹង ៤,៨១១បន្ទប់។ ភោជនីយដ្ឋានចំនួន ១៧១កន្លែង មណ្ឌលកម្សាន្ត ១៧កន្លែង ម៉ាស្សាសុខភាព ៥០កន្លែង។ ឯទីភ្នាក់ងារទេសចរណ៍ មានចំនួន ២៩៦កន្លែង៕
© រក្សាសិទ្ធិដោយ thmeythmey.com