កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ ន័​រវេ​ស អាល្លឺម៉ង់ កាណាដា អាមេរិក ហូ​ឡង់ ឈ្នះ​មេដាយ​ច្រើនជាងគេ
26, Feb 2018 , 9:17 am        
រូបភាព
រូបថត៖ AFP
រូបថត៖ AFP
ដោយ: រួបរួម
​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា (Pyeongchang 2018) ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៩ កុម្ភៈ​កន្លងមក បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ ដោយ​ន័​រវេ​ស ទទួលបាន​ជោគជ័យ​ជាងគេ​។ អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និង​ហូ​ឡង់ ស្ថិតក្នុង​ចំណោម Top 5 ។​

 
​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៧ បន្ទាប់ពី​ស៊ុយអែត ។ ចំណែក​ក្រុម​អាស៊ី​ផ្សេងទៀត រួមមាន ជប៉ុន ស្ថិតនៅ​លេខ​រៀង​ទី​១១ ចិន​លេខ​១៦ និង​កា​ហ្សា​ក់​ស្ថាន នៅ​លេខ​រៀង​ទី​២៨ ជាមួយ​ឡេ​តូ​នី និង​លិច​តិ​ញ​ស្តា​ញ​។​
 
​ក្រុម​អត្ត​ព​លិ​ក​អូឡាំពិក​ពី​រុស្ស៊ី ក៏បាន​សម្រេច​សមិទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ដោយ​រកបាន​មេដាយមាស​២ ដូច​សាធារណរដ្ឋ​ឆេ​ក និង​បេឡា​រុស រួមទាំង​មេដាយប្រាក់ និង​សំរឹទ្ធ​ផ្សេងទៀត​។ 
 
​គ្មាន​ប្រទេស​ពី​ទ្វីបអាហ្វ្រិក​ណាមួយ​ទទួលបាន​មេដាយ​ឡើយ ដោយឡែក​ប្រទេស​នៅ​តំបន់​អាស៊ាន រួមមាន​ហ្វីលីពីន ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី ក៏ដូចជា​ទី​ម័​រ​ខាងកើត សុទ្ធតែ​មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ពី​តំបន់​អឺរ៉ុប ដែលមាន​ភាពស៊ាំ​ទៅនឹង​កីឡា​រដូវរងា​។​

តារាងចំណាត់ថ្នាក់ និងមេដាយ៖


Tag:
 អូឡាំពិកព្យុងឆាង
© រក្សាសិទ្ធិដោយ thmeythmey.com