ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​ខ្ញុំ​ចេះតែ​ស្រក​ទម្ងន់​ដោយ​គ្មាន​ហេតុផល​អ៊ីចឹង​?
28, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​ស្រក​ទម្ងន់​ច្រើនជាង ៥​ភាគរយ​នៃ​ទម្ងន់​ខ្លួន​ក្នុង​រយៈពេល ៦​ទៅ​១២​ខែ ចូរ​ប្រាប់​គ្រូ​ពេ​ទ​ញយ​ឲ្យ​ដឹងផង ជាពិសេស​បើសិនជា​អ្នកជា​មនុស្ស​ចាស់​។ ការ​ស្រក​ទម្ងន់​ភ្លាមៗ​ដោយ​មិនដឹង​ហេតុផល​អាចជា​សញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​ខាងក្រោម​នេះហើយ​។​



​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​បញ្ចេញ​អ័រម៉ូន​ច្រើនពេក
​បើសិនជា​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​បង្កើត​អ័រម៉ូន​របស់​វា​ច្រើនពេក វា​នឹងធ្វើ​ឲ្យ​រាងកាយ​រំលាយ​ជាតិ​កាឡូរី​កាន់តែច្រើន ហើយក៏​ស្រក​ទម្ងន់​បានដែរ​។ អ្នក​ក៏​ប្រហែលជា​មានការ​បន្ទោបង់​ញឹកញាប់ និង​បេះដូង​ដើរ​ញ៉ាប់ ព្រមទាំង​មាន​អារម្មណ៍​តក់ស្លុត​ច្រើន​ដែរ​។ គ្រូពេទ្យ​អាច​គ្រប់គ្រង​រឿងនេះ​បាន​តាមរយៈ​ការប្រើ​ថ្នាំ ឬ​ករណី​ចាំបាច់​អាច​នឹង​វះកាត់​ក្រពេញ​នេះ​ចេញ​។

​ជំងឺ​ទឹកនោមផ្អែម​
​អាំង​ស៊ុយ​លីន​គឺជា​អ័រម៉ូន​មួយ​ប្រភេទ ដែល​រាងកាយ​របស់​មនុស្ស​យើង​ផលិត​មក​ដើម្បី​ដឹកនាំ​ជាតិ​ស្ករ​ចូលទៅក្នុង​កោសិកា និង​បំ​លែង​ទៅជា​ថាមពល​ប្រើប្រាស់​។ បើសិនជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម អ្នក​អាច​នឹងមិន​បង្កើត​អាំង​ស៊ុយ​លីន ឬ​មិនអាច​ប្រើប្រាស់​អាំង​ស៊ុយ​លីន​បាន​។ នៅពេល​កោសិកា​គ្មាន​ថាមពល​ប្រើប្រាស់ រាងកាយ​គិតថា​នឹង​គិតថា​ក្នុង​ខ្លួន​លែងមាន​ចំណីអាហារ ហើយក៏​ចាប់ផ្តើម​រំលាយ​ជាតិ​ខ្លាញ់ និង​សាច់ដុំ​ជំនួស​ការ​ញ៉ាំ​អាហារ​។ រឿងនេះ​នឹងធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​។ អ្នក​ក៏​ប្រហែល​ជាមាន​អារម្មណ៍​ស្រេកទឹក អស់កម្លាំង ឃ្លាន ឬ​នោម​ញឹក​ជាប់​ធម្មតា​។

​ការប្រើប្រាស់​ថ្នាំ​
​ថ្នាំ​ដែល​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ប្រហែលជា​អាច​បង្កើន​ការរំលាយ​អាហារ​បាន ដូច្នេះ​អ្នកនឹង​រំលាយ​កាឡូរី​កាន់តែច្រើន ឬ​ធ្វើ​ឲ្យ​មិនសូវ​ឃ្លាន​អាហារ​។ ថ្នាំ​ទាំងនោះ​អាចមាន​ដូចជា​៖
•    ថ្នាំ​ភ្ញោ​ច​អារម្មណ៍​
•    ថ្នាំ​ជំងឺមហារីក​
•    ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​
•    ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​
​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​លែង​ឃ្លាន​អាហារ ឬ​ចាប់ផ្តើម​ស្រក​ទម្ងន់​ចំពោះ​ការ​លេបថ្នាំ​ថ្មី​។

​ស្ត្រេ​ស​
​វា​គឺជា​រឿង​ធម្មតា​ទេ​ក្នុងការ​ស្រក​ទម្ងន់​មួយ​គីឡូរ​ពីរ​នោះ​ក្រោយពី​បាត់បង់​ការងារ លែងលះគ្នា ឬ​មនុស្ស​ជាទី​ស្រឡាញ់​បាន​ស្លាប់​។ អ្នក​គួរតែ​អាចមាន​ទម្ងន់​ធម្មតា​វិញ​នៅពេលដែល​អាច​គ្រប់គ្រង​អារម្មណ៍​ចំពោះ​ការបាត់បង់​ទាំងអស់​នោះបាន​។ អ្នក​ប្រហែលជា​ត្រូវការ​ការជួយ​ពី​គ្រួសារ មិត្តភក្តិ ឬ​អ្នកជំនាញ​ប្រឹក្សា ដើម្បី​លើកទឹកចិត្ត​។

​ជំងឺ​លុយ​ពីស​
​វា​គឺជា​ជំងឺ​មួយ​ប្រភេទ​កើតឡើង​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​ស្រាប់តែ​ធ្វើការ​វាយប្រហា​ជាលិកា និង​សរីរាង្គ​ខ្លួនឯង​ខុស​ប្រក្រតី​ទៅវិញ​។ អ្នក​ប្រហែលជា​អាច​ស្រក​ទម្ងន់​ដោយសារតែ​វា​អាចធ្វើ​ឲ្យ​រ​រលាក​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ធ្វើ​ឲ្យ​រាងកាយ​កាន់តែ​ពិបាក​ទទួលបាន​ជីវជាតិ​ពី​អាហារ​។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង ហើយ​សន្លាក់​ប្រហែលជា​ឈឺ​ឬ​គាំង​ផងដែរ​។ មនុស្ស​ភាគច្រើន​អាចមាន​កន្ទួល​រមាស់​នៅលើ​មុខរា​ងក​ដូច​មេអំបៅ​អ៊ីចឹង​។

​ជំងឺមហារីក​

​កោសិកា​គ្រោះថ្នាក់​ទាំងនេះ​ប្រហែលជា​ប្រើប្រាស់​ថាមពល​កាន់តែច្រើន ឬ​វា​អាចធ្វើ​ឲ្យ​មានការ​ប្រែប្រួល​សារធាតុ​គីមី​ជាច្រើន​លើ​របៀប​នៃ​ការរំលាយ​អាហារ​ផង​។ ប្រព័ន្ធ​ភាពស៊ាំ​ច្រើនតែ​ធ្វើការ​កាន់តែ​ពិបាក​ចំពោះ​រឿងនេះ​ដែរ​។ រឿងនេះ​នឹងធ្វើ​ឲ្យ​រាងកាយ​អស់កម្លាំង និ​រំលាយ​ជាតិ​ខ្លាញ់​កាន់តែច្រើន​រហូតដល់​ស្រក​ទម្ងន់​បាន​។

​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​
​ជំងឺ​នេះ​នឹង​ទៅ​បំផ្លាញ​ថង់​សួត​រួចៗ​បាន​។ វា​ច្រើនតែ​បង្កឡើង​ដោយ​ការជក់បារី​។ វា​ក៏​ធ្វើ​ឲ្យ​អ្នកជំងឺ​ពិបាក​ដកដង្ហើម និង​ក្អកមាន​ស្លេស្មខាប់ៗ​ផងដែរ​។ រាងកាយ​ត្រូវការ​កាឡូរី​កាន់តែច្រើន​ដើម្បី​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់​ក្នុងពេល​ដកដង្ហើម​ទាំងអស់​។ អ្នក​ក៏​ប្រហែលជា​ងាយ​នឹង​អស់កម្លាំង និង​មិន​ឃ្លាន​អាហារ​ថែមទៀត​។ រឿង​ទាំងអស់នេះ​សុទ្ធតែ​អាច​នាំ​ឲ្យ​ស្រក​ទម្ងន់​បាន​ទាំងអស់​។

​ខ្សោយបេះដូង​
​បើសិនជា​បេះដូង​អ្នក​មិនអាច​ច្របាច់​ឈាម និង​អុកស៊ីសែន​ទៅគ្រប់​កន្លែង​នៃ​រាងកាយ​តាមតែ​វា​គួរតែ​ធ្វើ​ទេនោះ ប្រព័ន្ធ​រំលាយ​អាហារ​ប្រហែលជា​មិនអាច​ទទួលបាន​ឈាម​គ្រប់គ្រាន់​សម្រាប់​ការងារ​របស់​វា​ឡើយ​។ រឿងនេះ​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​បានដែរ​ទោះបីជា​អ្នក​មិនបាន​ញ៉ាំ​អ្វី​ក៏ដោយ ហើយ​ប្រហែលជា​អាច​នាំ​ឲ្យ​ឈឺក្រពះ​ថែមទៀត​។ ទោះបីជា​រាងកាយ​មិនអាច​លុបបំបាត់​ជាតិ​ទឹក​ដោយសារតែ​បេះដូង​ធ្វើ​ការមិន​បានល្អ​ក៏ដោយ វា​អាច​នឹង​កើនឡើង​ជាតិ​ទឹក​ក្នុង​ពោះវៀន និង​ធ្វើ​ឲ្យ​ជីវជាតិ​មិនអាច​ជ្រៀតចូល​ទៅក្នុង​ឈាម​បាន​។ ហើយ​អ្នកនឹង​កាន់តែ​ស្គម​ទៅៗ​។

​ជំងឺ​ភ្លេចភ្លាំង​
​រឿងនេះ​នឹងធ្វើ​ឲ្យ​ចុះខ្សោយ​ដល់​សមត្ថភាព​នៃ​ការគិត​ជាមួយគ្នា​នឹង​ការចងចាំ និង​ជំនាញ​ក្នុង​ការងារ​សង្គម​ទៀត​។ នៅ​ដំណាក់កាល​បន្ទាប់ អ្នក​ប្រហែលជា​ត្រូវ​ស្រក​ទម្ងន់​ច្រើន​ដោយសារតែ​ភ្លេច​ញ៉ាំ​អាហារ ឬ​យល់ថា​ពិបាក​ក្នុងការ​លេប​អាហារ ឬ​ទំពារ​អាហារ​។ ការបង្ក​រោគ​រ៉ាំរ៉ៃ របប​អាហារ​ពិសេស និង​ថ្នាំ​ដែល​ប្រើ​ដើម្បី​ព្យាបាល​ភាព​ភ្លេចភ្លាំង​អាចធ្វើ​ឲ្យ​អាកា​រៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៀង​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com