កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Neymar មិនអាច​ជួយ PSG ពេល​ប៉ះ Real Madrid ជើង​ទី​២
27, Feb 2018 , 3:03 pm        
រូបភាព
Neymar នឹង​អវត្តមាន​មិន​អាចជួយ​ក្រុម Paris St-Germain ប្រកួត​ទល់នឹង Real Madrid ក្នុង​ពានរង្វាន់ UEFA Champions League ជើង​ទី​២ វគ្គ​១៦ ចុងក្រោយ ដោយសារ​មាន​បញ្ហា​របួស​កជើង​។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​លវ័យ ២៦​ឆ្នាំ​បាន​រងរបួស​កជើង​ក្នុងជំនួប​ដែល PSG ឈ្នះ Marseille ក្នុងការ​ប្រកួត​ពាន Ligue 1  កាល​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ នៅពេល​ព្យាយាម​ប្រជែង​គ្នា​ជាមួយ​កីឡាករ Bouna Sarr ហើយក៏​បាន​សែង​ចេញពី​ទីលាន​ភ្លាមៗ​តែម្តង​។​

​បើតាម​ការបញ្ជាក់​ពី​ក្លិប កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក​បាន​រងរបួស​កជើង​ខាងស្តាំ ព្រមទាំង​មាន​ស្នាម​ប្រេះ​ឆ្អឹង​៥​កន្លែង​ផង​។​



​ដូច្នេះ​របួស​ខាងលើនេះ នឹងធ្វើ​ឲ្យ Neymar មិនអាច​ជួយ PSG បានទេ ពេល​ប៉ះ Real Madrid ក្នុងជំនួប​ជើង​ទី​២​ដែលជា​ការប្រកួត​ដ៏​សំខាន់​ត្រូវតែ​ឈ្នះ​បំផុត នៅ​ទឹកដី Parc de Prince នា​ថ្ងៃទី​៦ ខែមីនា ខណៈ​ជើង​ទី​១ ក្រុម​រហស្សនាម​អធិរាជ​សបាន​យកឈ្នះ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ប៉ារីស​រហូត ៣-១​។​

​អតីត​សមាជិក Barcelona រូបនេះ អា​ចរក​គ្រាប់​បាល់​បញ្ចូល​ទី ២៩​គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន​៣០​លើក​ចាប់តាំងពី​ចូលរួម​ជាមួយ Paris St-Germain កាលពីដើម​រដូវ​កាល​ថ្មី​នេះ​មក​។​


Tag:
 បាល់ទាត់​
  Neymar
  Paris St-Germain
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com