ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកបើកបរ​ខ្មែរ​ស្លាប់​ម្នាក់ និង​បរទេស​របួស​ជាង​១០​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាធាយ​
27, Feb 2018 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្សម្នា​ក់បាន​ស្លាប់ និង​១៩​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បណ្តាលមកពី​ការបុក​គ្នា​រវាង​រថយន្ត​ហ៊ីយ៉ាន់ដាយ ជាមួយ​រថយន្តក្រុង​អូឡាំពិក កាល​ម៉ោង​១​និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ឈានចូល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អ​គ្ន​ស្នងការ​នគរបាលជាតិ​។



​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត ឈ្មោះ កែវ សាវុធ ជា​អ្នកបើកបរ​រថយន្តក្រុង​នោះ​។   ចំណែក អ្នករងរបួស​ទាំង​១៩​នាក់ រួមមាន ជនជាតិខ្មែរ​៤​នាក់ ថៃ​៣​នាក់ បារាំង​២​នាក់ អាល្លឺម៉ង់​៤​នាក់ អ៊ីស្រាអែល​២​នាក់ អង់គ្លេស​៣​នាក់ និង​ជនជាតិ​ចិន​១​នាក់​។ អ្នករបួស​ទាំងនោះ មាន​ស្រី​១០​នាក់​។
​អគ្គស្នងការ​នគរបាល​ជាតិ បញ្ជាក់ថា អ្នករងរបួស​ខាងលើ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​៕



Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com