រដ្ឋាភិបាល ចំណាយ​ថវិកា​ជាង​៤​លាន​ដុល្លារ ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​កម្មករ ដែល​ត្រូវ​ថៅកែ​រោងចក្រ​រត់ចោល​
ជាតិ
រដ្ឋាភិបាល ចំណាយ​ថវិកា​ជាង​៤​លាន​ដុល្លារ ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​កម្មករ ដែល​ត្រូវ​ថៅកែ​រោងចក្រ​រត់ចោល​
28, Feb 2018 , 9:58 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល ចំណាយ​ថវិកា​បុរេប្រទាន ៤,៦ លាន​ដុល្លារ សម្រាប់​បើកប្រាក់​ខែ​ឲ្យ​កម្មករ​រោងចក្រ​ជាង​៤​ពាន់​នាក់ ដែល​ត្រូវបាន​ថៅកែ​រត់ចោល​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង ប្រើប្រាស់​ថវិកា​ទាំងនេះ ដោះស្រាយ​បញ្ហា​កម្មករ​ឲ្យ​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ​។



​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏បាន​ប្រាប់​ឲ្យ​លោក អ៊ិត សំហេង ជួយ​ដោះស្រាយ​រក​ការងារ​ឲ្យ​កម្មករ​ទៀតផង​។ ប្រមុខ​រដ្ឋាភិបាល ជំរុញ​ឲ្យ​ក្រសួង​ការងារ បង្កើត​យន្តការ​បន្ថែម ក្នុងការ​ទប់ស្កាត់​ករ​ណី​ថៅកែ​រោងចក្រ​រត់ចោល​កម្មករ​បែបនេះ ។​

​កាលពីពេល​ថ្មីៗ​នេះ រោងចក្រ​ចំនួន​៩​បាន​បិទទ្វារ ដែល​នាំ​ឲ្យ​កម្មករ​រោងចក្រ​ជាង​៤​ពាន់​នាក់ បាន​បាត់បង់​ការងារ​ធ្វើ ហើយ​មិន​ទទួលបាន​ប្រាក់ខែ ពី​ថៅកែ​រោងចក្រ​ផងដែរ​។ នេះ​បើតាម​ក្រសួង​ការងារ​និង​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​៕


Tag:
 ហ៊ុន សែន​
  កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com