ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រួស​ក្នុង​តម្រងនោម​អាចមាន​រោគសញ្ញា​ទាំងនេះ​ឲ្យ​អ្នកដឹង​
28, Feb 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រួស​ក្នុង​តម្រងនោម​មាន​ទំហំ​តូច​។ វា​អាចមាន​ទំហំ​ប៉ុន​គ្រាប់​ខ្សាច់ ឬ​ធំ​ប៉ុន​គ្រាប់ពោត​។ អ្នក​ប្រហែលជា​មិនមាន​អារម្មណ៍​អ្វី​ទាំងអស់ ហើយក៏​មិនដឹងថា​ខ្លួនឯង​មាន​វា​ក្នុង​តម្រងនោម​ដែរ​។ ប៉ុន្តែ​រយៈពេល​ក្រោយៗ​ទៀត អ្នកនឹង​ដឹងថា​មាន​វា​ហើយ ដោយសារតែ​ទឹកនោម​ធ្វើ​ឲ្យ​វា​មាន​ចលនា និង​បង្ក​ការឈឺចាប់​។



​ការឈឺចាប់​ដែល​អ្នក​កើតឡើង​ដោយសារតែ​គ្រួស​ក្នុង​តម្រងនោម​អាចជា​សញ្ញា​ដ៏​សំខាន់​មួយ​ដែលថា អ្នក​ប្រហែលជា​ញ៉ាំ​ជាតិ​រ៉ែ​ច្រើន និង​មិនបាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​។ គ្រួស​ក្នុង​តម្រងនោម​អាចមាន​ពណ៌​ត្នោត ឬ​លឿង និង​រលោង ឬ​គ្រឺ​មៗ​។

​មាន​គ្រួស​ក្នុង​តម្រងនោម​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍​យ៉ាងម៉េច​ទៅ​?
​នៅពេលដែល​អ្នកមាន​គ្រួស​ក្នុង​តម្រងនោម អ្នក​ប្រហែលជា​មិនមាន​រោគសញ្ញា​អ្វី​ទាំងអស់​លុះត្រាតែ​គ្រួស​នេះ​ធ្វើ​ចលនា​។ វា​អាចធ្វើ​ចលនា​នៅ​ជុំវិញ​ក្នុង​តម្រងនោម ឬ​ចូលទៅក្នុង​បំពង់​បង្ហូរ​ទឹកនោម​ពី​តម្រងនោម​ទៅ​ប្លោកនោម​។

​រោគសញ្ញា​អាច​ប្រើ​ប្រួល ហើយក៏​អាចមាន​ពី​តិចតួច​ទៅ​ធ្ងន់ធ្ងរ​ដែរ​។ អ្វីដែល​កើតឡើង​ញឹកញាប់​បំផុត​នោះ​គឺ​ការឈឺចាប់​។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​អំពី​គ្រួស​ក្នុង​តម្រងនោម​នេះ​ដូចជា​៖
•    នៅ​ចំហៀង ឬ​ខ្នង ក្រោម​ឆ្អឹងជំនី និង​ឈឺចាប់​អាចមាន​លក្ខណៈ​ខ្លាំងក្លា​បំផុត​
•    នៅក្នុង​គ្រលាន និង​ពោះ​ផ្នែក​ខាងក្រោម​
•    ការឈឺចាប់​អាចមាន​បាត់ៗ និង​ល្អ​ជាង​មុន ឬ​កាន់តែ​យ៉ាប់​ជាង​មុន​
•    អ្នក​ប្រហែលជា​ត្រូវការ​នោម​ញឹក​ញ៉ាប់​ជាង​ធម្មតា​។​

​ការឈឺចាប់​អាច​ផ្លាស់ប្តូរ​ពេញ​រាងកាយ ចាប់ពី​ពោះ ឬ​ខ្នង ទៅ​គ្រលាន​ក៏មានដែរ​។ មានន័យថា គ្រួស​ដែលមាន​នោះ​គឺ​កំពុងតែ​ធ្វើដំណើរ​ចេញពី​តម្រងនោម​ចូលទៅក្នុង​បំពង់​បង្ហូរ​ទឹកនោម​ពី​តម្រងនោម​ទៅ​ប្លោកនោម​។

​នៅពេល​រឿងនេះ​កើតឡើង អ្នក​ទំនងជា​អាចមាន​អារម្មណ៍​ថា ក្រហាយៗ​នៅពេល​នោម ឬ​ត្រូវការ​នោម​ញឹក​ជាង​ធម្មតា​។ ពេលខ្លះ អ្នក​អាច​មើលឃើញ​គ្រួស​នេះ​តែម្តង​ក្រោយពី​វា​ធ្លាក់​ចេញមក​ខាងក្រៅ​។

​តើ​គ្រួស​ដែល​ធំៗ​ធ្វើ​ឲ្យ​ឈឺ​ខ្លាំង​មែន​ទេ​?
​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ទំហំ​នៃ​គ្រួស​ក្នុង​តម្រងនោម​មិន​ស៊ីគ្នា​នឹង​កម្រិត​នៃ​ការឈឺចាប់​ទេ​។ ពេលខ្លះ គ្រួស​តូច​អាចធ្វើ​ឲ្យ​ឈឺ​ខ្លាំង​បំផុត ខណៈពេលដែល​គ្រួស​ធំៗ​ធ្វើ​ឲ្យ​ឈឺ​បែប​ងំ​ទៅវិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com