ជាតិ
បទសម្ភាសន៍
វីដេអូ
ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​«​អាស៊ី​» មាន​កំណើន​ជាង «​អឺរ៉ុប​»? (​ភាគ​២)
28, Feb 2018 , 2:15 pm        
រូបភាព
​ព្រះសីហនុ​៖ រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​ទស្សនា​នៅ​ខេត្ត​ព្រះសីហនុ មាន​កំណើន​ជា​មធ្យម​ពី ១០ ទៅ​១៥ ភាគរយ​។ នេះ​បើតាម​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។



​លោក​ប្រធាន​មន្ទីរ តាំង សុ​ចិត្ត​គ្រឹ​ស្នា បានឱ្យដឹងថា បច្ចុប្បន្ន ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ភាគច្រើន​ជា​ភ្ញៀវទេសចរ​អាស៊ី ខណៈ ភ្ញៀវទេសចរ​អឺរ៉ុប​មា ការប្រែប្រួល​ធម្មតា ទៅតាម វិស្សមកាល​នៃ​ប្រទេស​នីមួយៗ​។ ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ ទទួលស្គាល់ថា ការយល់ដឹង​ពី​បរិស្ថាន ភ្ញៀវទេសចរ​ចិន នៅមានកម្រិត​នៅឡើយ ដែល​ផ្ទុយ​ពី​ភ្ញៀវទេសចរ​អឺរ៉ុប​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ ២០១៦​កន្លងទៅ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ​ជាង ២​លាន​៧​ម៉ឺន​នាក់ ក្នុងនោះ ៧០​ភាគរយ ជា​ភ្ញៀវទេសចរ​ជាតិ និង ៣០​ភាគរយ ជា​ភ្ញៀវទេសចរ​អន្តរជាតិ​។ ដោយឡែក ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ជាង ១​លាន​នាក់​៕

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន Thmeythmey.com ជាមួយ​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ដូចតទៅ​៖






Tag:
 តាំង សុ​ចិត្ត​គ្រឹ​ស្នា​
  ភ្ញៀវទេសចរ​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com