កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ស្បែកជើង​មាស Premier League ២​សម័យ Van Persie រក​គ្រាប់​បាល់​ទី ៣០០ ក្នុង​អាជីព​
01, Mar 2018 , 2:16 pm        
រូបភាព
Robin van Persie អា​ចរក​គ្រាប់​បាល់​ទី ៣០០​គ្រាប់​របស់ខ្លួន​បន្ទាប់​ពី​ជួយ​ក្រុម Feyenoord យកឈ្នះ Willem II ៣-០ ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ KNVB Beker ពាន​លំដាប់​ទី​២​របស់​ហ៊ូ​ឡង់​កាលពី​ថ្ងៃ​ពុធ ទី​២៨ ខែកុម្ភៈ​។​



​អតីត​ខ្សែប្រយុទ្ធ​ឆ្មើ​មរ​បស់ Arsenal និង​ក្រុម Manchester United រូបនេះ​បាន​វិលត្រឡប់​ទៅកាន់​ក្រុម​ចាស់ Feyenoord វិញ​នៅ​ខែមករា​ឆ្នាំ​២០១៨ នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ បន្ទាប់ពី​ទៅ​ចូលរួម​ជាមួយ​កាំភ្លើង​ធំ​កាលពី​១៤​ឆ្នាំមុន​។​

​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ហ៊ូ​ឡង់ វ័យ​៣៤​ឆ្នាំ រក​គ្រាប់​បាល់​បញ្ចូល​ទី​១៣២​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ឲ្យ Arsenal ២៧៨​ប្រកួត មុន​ផ្លាស់​ទៅ​ក្រុម​រហស្សនាម​បិសាច​ក្រហម​ក្នុង​ឆ្នាំ​២០១២​។ Van Persie លេង​ឲ្យ Man Utd ៨៦​ប្រកួត ស៊ុត​បញ្ចូល​ទី​បាន​៤៨​គ្រាប់ និង​ជួយ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ​ឈ្នះ​ពាន​លំដាប់​ទី​១​អង់គ្លេស​នៅ​រដូវ​កាល ២០១២-២០១៣ ផងដែរ​។​

​ក្នុង​ឆ្នាំ ២០១៥ ម្ចាស់​ស្បែកជើង​មាស Premier League ២​សម័យ បាន​ចាក​ចេញពី Old Trafford ទៅ​ចូលរួម​ជាមួយ​ក្រុម​ក្នុង​លី​ក​ប្រទេស​តួ​ក​គី Fenerbahçe រហូតមកទល់​ដើមឆ្នាំ​២០១៨ នេះ ទើប​ត្រឡប់​ទៅ​ក្រុម​ចាស់ Feyenoord វិញ ដោយ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ សម្រាប់​៦​ប្រកួត​ចុងក្រោយ​។​

Van Persie ដែល​ជាប់​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០០៥​មក ក៏បាន​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​រហស្សនាម​ទឹកក្រូច ៥០​គ្រាប់​ដែរ ក្នុងការ​បង្ហាញខ្លួន ១០២​លើក​៕



Tag:
 បាល់ទាត់​
  Robin van Persie
© រក្សាសិទ្ធិដោយ thmeythmey.com