ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ស្គាល់​ដែរ​ទេ​ខ្លាញ់​ប្រភេទ​ទ្រី​គ្លី​ស៊ី​រីត ឬ​ហៅថា Triglycerides?
02, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្លាញ់​ប្រភេទ​ទ្រី​គ្លី​ស៊ី​រីត​គឺជា​ខ្លាញ់​មួយ​ប្រភេទ​ស្ថិតក្នុង​ចរន្តឈាម​។ ជាតិ​ប្រេង បឺ និង​ខ្លាញ់​ផ្សេងៗ​ទៀត​ភាគច្រើន​ដែលមាន​ក្នុង​អាហារ​គឺជា​ទ្រី​គ្លី​ស៊ី​រីត​នេះឯង​។ ឈាម​បឺត​ស្រូប​ខ្លាញ់​ប្រភេទ​នេះ​ក្រោយពី​ញ៉ាំ​អាហារ​រួច​។ ប៉ុន្តែ​វា​មិនមែនជា​ប្រភព​តែមួយគត់​នោះទេ​។ រាងកាយ​ក៏​អាច​ផ្លាស់ប្តូរ​ប្រភព​ផ្សេងៗ​ទៀត​ទៅជា​ខ្លាញ់​នេះ​បានដែរ ដូចជា ស្ករ​គ្រាប់ ជាតិ​ស្ករ និង​គ្រឿង​ស្រវឹង ហើយ​រក្សា​វា​ទុក​នៅក្នុង​កោសិកា​ខ្លាញ់​។



​តើ​ទ្រី​គ្លី​ស៊ី​រីត​គឺជា​កូ​ឡេ​ស្តេ​រ៉ុល​មែន​ទេ​?
​មិនមែន​ទេ វា​ទាំងពីរ​នេះ​គឺជា​ខ្លាញ់​ដូចគ្នា​។ កូ​ឡេ​ស្តេ​រ៉ុល​គឺជា​សារធាតុ​ដូច​អាច​ត្រចៀក ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ខ្លាញ់ និង​ពោះវៀន​(​អាច​ទទួល​វា​បាន​ពី​អាហារ​ផងដែរ​) ដែល​អាចជួយ​បង្កើតជា​ភ្នាស់​កោសិកា និង​អ័រម៉ូន​។ វា​ក៏​ជួយ​ដល់​រាងកាយ​ក្នុងការ​រំលាយ​អាហារ​ផងដែរ​។

​តើ​វា​អាចជា​ខ្លាញ់​ល្អ​ទេ​?
​អាច​ទាល់តែ​ស្ថិតក្នុង​ចំនួន​ត្រឹមត្រូវ​ដែរ​។ រាងកាយ​មនុស្ស​យើង​ប្រើប្រាស់​ខ្លាញ់​ប្រភេទ​នេះ​ដើម្បី​បញ្ជូន និង​រក្សា​ថាមពល​ដើម្បី​ប្រើប្រាស់​នៅ​ថ្ងៃក្រោយ​។ ប៉ុន្តែ​ការដែល​មាន​ចំនួន​ខ្លាញ់​នេះ​ច្រើនពេក​អាចធ្វើ​ឲ្យ​មានការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន ជាពិសេស​បើសិនជា​អ្នកមាន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ឬ LDL ខ្ពស់​ស្រាប់​។

​តើ​អ្វី​ទៅជា Lipoprotein?
​ទ្រី​គ្លី​ស៊ី​រីត​មិនអាច​អណ្តាត​ក្នុង​ឈាម​ដោយ​ខ្លួនឯង​បានឡើយ​។ ដូច្នេះ​វា​ត្រូវការ​មាន​អ្នកដឹកនាំ​ជាមួយ​ប្រូតេអ៊ីន ឬ​ហៅថា Lipoprotein​។ ហេតុ​ដូច្នេះហើយ វា​អាចធ្វើ​ចលនា​នៅក្នុង​រាងកាយ​បាន​រហូតដល់​រក្សាទុក​ក្នុង​កោសិកា​ខ្លាញ់​ទៀត​។

​តើ​អ្នកដឹង​អំពី​កម្រិត​ជាតិ​ខ្លាញ់​ទ្រី​គ្លី​ស៊ី​រីត​ដោយ​របៀប​ណា​?
​គ្រូពេទ្យ​នឹង​អាចធ្វើ​តេស្ត​រកមើល​ចំនួន​ខ្លាញ់​ទ្រី​គ្លី​ស៊ី​រីត និង​កូ​ឡេ​ស្តេ​រ៉ុល​ជាមួយគ្នា​។ គាត់​នឹង​បូម​ឈាម ហើយ​គាត់​ក៏​ទំនងជា​សុំ​ឲ្យ​អ្នក​ចៀសវាង​ការ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ ឬ​ឈប់​ញ៉ាំ​អាហារ​កន្លះ​ថ្ងៃ​ជាមុនសិន​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​សុ​ក្រិត​។

​តើ​លក្ខណៈ​ជាតិ​ខ្លាញ់​គឺជា​អ្វី (Lipid Profile)?
​វា​អាច​ប្រាប់​ឲ្យ​យើង​ដឹង​នូវ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ល្អ និង​ទ្រី​គ្លី​ស៊ី​រីត​ក្នុង​ឈាម​បាន​។ គ្រូពេទ្យ​ប្រហែលជា​អាច​បញ្ចូល​វា​ទៅក្នុង​លេខ​តែមួយ​ដែល​បង្ហាញ​អំពី​កូ​ឡេ​ស្តេ​រ៉ុល​ឈាម​សរុប​ផងដែរ​។ កាលណា​ចំនួន​ដែល​ចេញមក​ឃើញ​ខ្ពស់ អាច​បង្ហាញថា អ្នក​កំពុងតែ​ប្រឈម​ជំងឺ​បេះដូង​ហើយ​។ អាយុ ប្រវត្តិ​គ្រួសារ ការជក់បារី សម្ពាធ​ឈាម និង​រឿង​ផ្សេងៗ​ទៀត​ប្រហែលជា​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ចំនួន​ជាតិ​ខ្លាញ់​អ្នក​បាន​។

តើ​ខ្ញុំ​គួរតែ​ធ្វើ​អ្វីខ្លះ​មុនពេល​ធ្វើតេស្ត​?
​កម្រិត​ជាតិ​ខ្លាញ់​ទ្រី​គ្លី​ស៊ី​រីត​ច្រើនតែ​ឡើង​ខ្ពស់ជាង​ធម្មតា​ក្រោយពី​ញ៉ាំ​អាហារ​រួច​។ ហេតុដូច្នេះ​ហើយ​ទើប​គ្រូពេទ្យ​សុំ​ឲ្យ​អ្នក​កុំ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ (​លើកលែងតែ​ទឹក​) ក្នុង​រយៈពេល ១២​ម៉ោង​មុននឹង​ធ្វើតេស្ត​ឈាម​។ របប​អាហារ ការប្រើប្រាស់​គ្រឿង​ស្រវឹង មិន​ខ្វល់​ថា​ស្ត្រី​មក​រដូវ​ឬ​អត់​ទេ ពេលវេលា​ធ្វើតេស្ត និង​ទើបតែ​ហាត់ប្រាណ​ថ្មីៗ​ក៏​អាច​ប៉ះពាល់​ដល់​លទ្ធផល​ដែរ​។

​តើ​លទ្ធផល​អាច​បង្ហាញ​អ្វី​ខ្លះទៅ​?
​ចូរ​ពិនិត្យ​កម្រិត​ជាតិ​ខ្លាញ់​ទ្រី​គ្លី​ស៊ី​រីត​របស់​អ្នក​តាម​ចំនួន​លទ្ធផល​ដូចខាងក្រោម​ដោយ​ផ្អែកទៅលើ​ការដែល​មិនបាន​ញ៉ាំ​អ្វី​សោះ​រយៈពេល ១២​ម៉ោង​មុននឹង​ធ្វើតេស្ត​៖
•    ធម្មតា​៖ តិចជាង ១៥០​មី​លី​ក្រាម​ក្នុង​មួយ​ដេ​ស៊ី​លីត្រ​
•    លើស​ធម្មតា​៖ ១៥០ ទៅ​១៩៩​មី​លី​ក្រាម​ក្នុង​មួយ​ដេ​ស៊ី​លីត្រ​
•    ខ្ពស់​៖ ២០០ ទៅ​៤៩៩​មី​លី​ក្រាម​ក្នុង​មួយ​ដេ​ស៊ី​លីត្រ​
•    ខ្ពស់បំផុត​៖ ៥០០​មី​លី​ក្រាម​ក្នុង​មួយ​ដេ​ស៊ី​លីត្រ​ឡើងទៅ​

​តើ​ការ​លើស​ជាតិ​ខ្លាញ់​បង្ក​ជា​រោគសញ្ញា​ដែរ​ទេ​?
​មិន​ញឹកញាប់​ឡើយ​។ ហេតុដូច្នេះ​ហើយ​ទើប​គេ​ឲ្យ​ធ្វើតេស្ត​រកមើល​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ឲ្យ​បាន​ទៀងទាត់​។ រយៈពេល​យូរៗ​ទៅ កម្រិត​ជាតិ​ខ្លាញ់​ដែល​ឡើង​ខ្ពស់​អាចជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ផ្សេងៗ​ទៀត​ដែរ ដែល​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង​។ រឿងនេះ​អាចទាក់ទង​ការ​ធាត់​ជ្រុល លើស​សម្ពាធ​ឈាម លើស​កូ​ឡេ​ស្តេ​រ៉ុល ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។

​តើ​ពេលណា​ដែល​ខ្ញុំ​គួរតែ​ធ្វើតេស្ត​?
​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​គាត់​អាច​បង្កើតជា​គម្រោង​សម្រាប់​ការធ្វើ​តេស្ត​បន្ទាប់​បាន ដោយ​ផ្អែកទៅលើ​ប្រវត្តិ​គ្រួសារ អាយុ និង​ភេទ​ផងដែរ​។​

​តើ​ការហាត់​ប្រាណ​អាចជួយ​អ្វី​បានដែរ​ទេ​?
​ពិតជា​អាច​។ យក​ល្អ​គួរតែ​កំណត់​គោលដៅ​យ៉ាងហោចណាស់ ៣០​នាទី​ឲ្យ​បាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ការហាត់​ប្រាណ​ទៀងទាត់​អាច​បញ្ចុះ​ខ្លាញ់​ទ្រី​គ្លី​ស៊ី​រីត​បាន និង​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អៗ​ទៀត​។ ចូរ​ដើរ ហែល​ទឹក ឬ​រាំ ព្រោះ​វា​អាចជួយ​ឲ្យ​អ្នក​រីករាយ ហើយ​បេះដូង​ដើរ​កាន់តែ​ញាប់​ទៀត​។

​គ្រឿង​ស្រវឹង​អាច​ញ៉ាំ​បានទេ​?

​វា​មិនមាន​អ្វី​ជួយ​បានឡើយ​។ គ្រឿង​ស្រវឹង​មាន​កាឡូរី​ខ្ពស់ និង​ជាតិ​ស្ករ​ដែល​វា​នឹងធ្វើ​ឲ្យ​អ្វីៗ​កាន់តែ​ពិបាក​ថែម​ទៀតផង​។ ហើយ​គ្រឿង​ស្រវឹង​ហាក់បីដូចជា​មិនល្អ​សម្រាប់​ជាតិ​ខ្លាញ់​ទ្រី​គ្លី​ស៊ី​រីត​ឡើយ​។ ទោះបីជា​ញ៉ាំ​ក្នុង​កម្រិត​តិចតួច​ក៏​មិនល្អ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com