ជាតិ
ក្រសួង​ធនធានទឹក​៖​សីតុណ្ហភាព​ក្តៅ​បំផុត​នា​ខែប្រាំង​ឆ្នាំនេះ មាន​ត្រឹម​៣៨​អង្សា
01, Mar 2018 , 2:53 pm        
រូបភាព
​ភ្នំពេញ​៖ សីតុណ្ហភាព​ក្ដៅ​បំផុត​នា​រដូវប្រាំង​ក្នុងឆ្នាំនេះ មាន​ត្រឹម ៣៨​អង្សា​សេ​។ នេះ​បើតាម​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​លើក​ទី​១ សម្រាប់​រដូវប្រាំង និង​រដូវវស្សា របស់​ក្រសួង​ធនធានទឹក​។



​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​លើក​ទី​១ សម្រាប់​រដូវប្រាំង និង​វស្សា របស់​ក្រសួង​ធនធានទឹក បាន​បង្ហាញថា ក្នុង​រដូវប្រាំង សីតុណ្ហភាព​អប្បបរមា នឹងមាន​ពី ២៣-២៥ អង្សា​សេ និង​អតិបរមា មាន​ពី ៣៦-៣៨ អង្សា​សេ​។ ការ​ព្យាករ​ដដែល បន្ថែមថា ក្នុង​រដូវប្រាំង​នៅ​ខែមីនា និង​ខែមេសា អាច​នឹងមាន​ភ្លៀង​កក់ខែ​ច្រើន ពិសេស​នៅ​តំបន់​វាលទំនាប និង​តំបន់​មាត់សមុទ្រ​។​

​ចំណែកឯ​ដើមរដូវ​វស្សា ចាប់ផ្ដើម​ពី​ដើម​សប្ដាហ៍​ទី​១ នៃ​ខែឧសភា ដែល​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្ដាល និង តំបន់​ខ្ពង់រាប អាច​នឹង​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន ពិសេស​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ច្រើន​។ សូមបញ្ជាក់ថា នៅក្នុង​ខែមេសា ឧសភា និង​មិថុនា កម្ពុជា អាច​នឹងមាន​បាតុភូតធម្មជាតិ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​។ នេះ​បើតាម​ការ​ព្យាករ​ខាងលើ​៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com