ជាតិ
បទល្មើស​ឧក្រិដ្ឋ និង​ម​ជ្ឈិម​ក្នុង​ខែកុម្ភៈ កើតឡើង ២៣៨​លើក​
01, Mar 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញៈ បទល្មើស​ឧក្រិដ្ឋ និង​បទល្មើស​ម​ជ្ឈិម បានកើត​ឡើង ២៣៨​លើក  នៅក្នុង​ខែកុម្ភៈ​កន្លងទៅ​។ បទល្មើស​ទាំងនោះ​មានដូចជា ករណី​ប្លន់ ឃាតកម្ម ករណី​រំលោភ​សេពសន្ថវៈ មនុស្សឃាត​អ​ចេតនា លួច ឆក់ ហិង្សា​ដោយ​ចេតនា ឆបោក និង​បទល្មើស​ផ្សេងៗ​។ នេះ​បើតាម​របាយការណ៍ នៃ​នាយកដ្ឋាន​នគរបាល​ក​ណ្តា​ល​យុត្តិធម៌​។​



​បើ​ប្រៀបធៀប​នឹង​មករា គឺ​ថយចុះ ២០​លើក ស្មើនឹង​៨​ភាគរយ​។ របាយការណ៍​ដដែល​ប​ញ្ជា​ក់​ដូច្នេះ និង​បាន​បន្ថែមថា ក្នុង​ខែ​កម្ភៈ សមត្ថកិច្ច​ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​បាន​ចំនួន ១៩៣​ករណី ឃាត់ខ្លួន​២៨១​នាក់  និង​បទ​ម​ជ្ឈឹ​ម ១៥៦​ករណី ចាប់ខ្លួន​២២៦​នាក់​៕




Tag:
 បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com