ពីនេះ ពីនោះ
ពាក្យ​«​ប៉ូ​លា​» មិនមែនជា​ពាក្យ​របស់​ខ្មែរ​ទេ​!
03, Mar 2018 , 3:08 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ប៉ូ​លា រថយន្ត​, ប៉ូ​លា ម៉ូតូ​។ នេះ គឺជា​ពាក្យ​ដែល​គេ​ឧស្សាហ៍​ឃើញ​នៅតាម​ដងផ្លូវ​។ តាមពិត ពាក្យ​នេះ គឺជា​កម្ចី​មកពី​ភាសា​បារាំង Polir ហើយ​ភាសា​អង់គ្លេស​ថា Polish​។


 
​នៅក្នុង​ភាសា​បារាំង ប៉ូ​លា មានន័យថា សម្អាត​ឲ្យ​ស្អាត ឲ្យ​ល្អ ឲ្យ​ចែងចាំង កែសម្រួល​។​ល​។ ឧទាហរណ៍​ថា ប៉ូ​លា ស្បែកជើង​ឲ្យ​ខ្ញុំ​មួយគូរ​មក​។ ប៉ូ​លា ឡាន​ឲ្យ​ខ្ញុំ​មួយ​មក​។​ល​។ សូមបញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​បាន​ប្រើប្រាស់​ពាក្យ​កម្ចី​ពី​ភាសា​បារាំង​ជាច្រើន ដូចជា ពាក្យ ម៉ូតូ ពាក្យ ផ្លាក ពាក្យ រ៉ឺម៉ក ដុក​ទ័​រ​…​។ 

© រក្សាសិទ្ធិដោយ thmeythmey.com