ពីនេះ ពីនោះ
ដី​ខ្មែរ​ដាំ​បន្លែ​លែង​បាន​ហូប​?
03, Mar 2018 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ព្រហ្មគីតិ​
 
-​នឹក​រឿង​ខ្មែរ​ជាន់​ចាស់​ ​មិនដែល​ខ្វះ​រឿង​បន្លែ​
​ដីស​ល់ពី​ធ្វើស្រែ​ ​ដាំ​បន្លែ​មិន​ឲ្យ​ខ្វះ​។​


 
-​ម្ទេស​ផ្ទី​ជីរស្លឹកគ្រៃ​ ​ននោង​លៃ​លាស់​ថ្មី​ចាស់​
​ត្រកួន​ពួន​មាត់​ស្រះ​ ​ត្រឡាច​ឆ្លាស់​ឆ្លៀត​នឹង​ល្ពៅ​។​
 
-​ត្រសក់​ហក់​ក្បែរ​ត្រប់​ ​ត្រាវ​ចាស់​កប់​ជិត​អំពៅ​
​ព្រលិត​កំប្លោក​នៅ​ ​ក្នុង​ស្រះ​ជ្រៅ​ជម្រក​ត្រី​។​
 
-​ស្វាយ​ខ្នុរ​ត្បុល​អែប​ចេក​ ​ទ្រោ​កមាន់​ដេក​ក្រោយ​ដាក់​ខ្ញី​
​រំដេង​រមៀត​ក្តី​ ​ខ្ទឹម​លាស់​ខ្ចី​ក្បែរ​ពាងទឹក​។​
 
-​ឥឡូវ​មិនសូវ​ទេ​ ​អាង​ទិញ​គេ​ទាំង​ល្ងាច​ព្រឹក​
​គីមី​ច្រើនសន្ធឹក​ ​ឈឺ​វរវឹក​ពុល​ឥត​ល្ហែ​។​
 
-​ដី​យើង​នៅ​ទូលាយ​ ​ថែមទាំង​ងាយ​ច្នៃ​កែប្រែ​
​គាំទ្រ​ទាំង​ក្រុង​ស្រែ​ ​រឿង​អី​ខ្មែរ​ដាំ​មិនបាន​?
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com