រូបត្លុក
ក្រីក្រជារឿងត្រឹមត្រូវ ព្រោះខ្ជិលណាស់!
×
ភ្នំពេញ៖ ក្រៅពីកើតក្នុងត្រកូលខ្ពង់ខ្ពស់ ឬត្រកូលអ្នកមាន គ្មាននរណាម្នាក់កើតមកហើយមានទ្រព្យសម្បត្តិនោះឡើយ ពោល គឺកើតមកក្រទាំងអស់គ្នា។ តែអ្វីដែលធ្វើឲ្យជីវភាពបុគ្គលម្នាក់ៗខុសគ្នា គឺនៅត្រង់ថា អ្នកខ្លះប្រឹងប្រែងក្នុងជីវិត អ្នកខ្លះទៀតមិនសូវប្រឹងប្រែងក្នុងជីវិតទេ។ ប្រសិនបើបុគ្គលម្នាក់ប្រឹង បុគ្គលនោះពិតជាមិនអាចរស់នៅក្នុងភាពក្រីក្រឡើយ តែក៏មិនមានន័យថា ការប្រឹងប្រែងត្រូវតែក្លាយទៅជាអ្នកមានទាំងអស់គ្នានោះឡើយ។ អ្វីដែលប្រាកដ គឺថា បើប្រឹងប្រែងហើយ បុគ្គលនោះ ឬគ្រួសារនោះ មិនអាចរស់នៅក្នុងរណ្តៅនៃភាពក្រីក្រឡើយ។ លោក Bill Gates ថៅកែក្រុមហ៊ុន Microsoft និយាយថា ប្រសិនបើអ្នកកើតមកក្រ មិនមែនជាកំហុសអ្នកទេ តែបើអ្នកស្លាប់ទៅវិញក្រ វាគឺជាកំហុសរបស់អ្នក៕ “If you are born poor it’s not your mistake, But if you die poor it’s your mistake.”
© រក្សាសិទ្ធិដោយ thmeythmey.com