ពីនេះ ពីនោះ
តើពិធី «បង្កក់ឆ្មប» ប្រារព្ធឡើងនៅពេលណា?
×
នៅស្រុកខ្មែរ កាលពីសម័យមុន ទារកដែលកើតមកហើយ ទទួលឈ្មោះក្នុងពិធីមួយដែលគេហៅថា «បង្កក់ឆ្មប» គឺជាពិធីដាក់ឈ្មោះកូនខ្ចី និងជូនរង្វាន់ដល់ឆ្មប ដែលគេធ្វើឡើងពេលកូនកើតបាន៣ ទៅ៧ថ្ងៃ។ សព្វថ្ងៃ ពិធីនេះនៅមានបន្តនៅតាមទីជនបទខ្លះៗ តែដោយឡែកសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ បានប្តូរពិធីនេះ ទៅជាពិធី «បង្កក់កូន» ទៅវិញ៕
ដកស្រង់ពីសៀវភៅ ខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា
Tag:
បង្កក់ឆ្មប
បង្កក់កូន
© រក្សាសិទ្ធិដោយ thmeythmey.com