ពីនេះ ពីនោះ
ពាក្យ«ម៉ាស្សា» មិនមែនជាពាក្យរបស់ខ្មែរទេ! ពាក្យខ្មែរ គឺ«សម្រួលសរសៃ»
× ពលរដ្ឋខ្មែរភាគច្រើនគិតថា ពាក្យ«ម៉ាស្សា»នេះ គឺជាពាក្យខ្មែរ។ តាមពិត ពាក្យ«ម៉ាស្សា» គឺជាពាក្យកម្ចីមកពីភាសាបារាំង Massage។ ពាក្យបារាំង និងពាក្យអង់គ្លេស សរសេរដូចគ្នាបេះបិទ។ តែការបញ្ចេញសំឡេងខុសគ្នា។ ភាសាបារាំងបញ្ចេញសំឡេងថា«ម៉ាស្សា» រីឯ ភាសាអង់គ្លេសបញ្ចេញសំឡេងថា «ម៉ាស្សាច»។ ពាក្យ«ម៉ាស្សា» ឬ«ម៉ាស្សាច» បកប្រែមកជាភាសាខ្មែរ គឺ«សម្រួលសរសៃ»។ ចាប់ពីពេលនេះតទៅ ពលរដ្ឋខ្មែរគួរសរសេរថាសេវា«សម្រួលសរសៃ»វិញជាការប្រសើរជាង៕
© រក្សាសិទ្ធិដោយ thmeythmey.com