ពីនេះ ពីនោះ
នៅក្នុង​ជំនួញ បើ​មិន​ចង់​ឈឺក្បាល​កុំ​ធ្វើ​ថៅកែ​! តើ​ថៅកែ​ឈឺក្បាល​រឿង​អ្វីខ្លះ​?
04, Mar 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​នៅក្នុង​ជីវិត បុគ្គល​គ្រប់រូប​, មុនដំបូង​ឡើយ​, ដាក់ចិត្ត​ដាក់​កាយ​ត្រឹមតែ​ធ្វើការ​ឲ្យ​គេ​ប៉ុណ្ណោះ​ដើម្បី​ទទួលបាន​ប្រាក់កម្រៃ និង​បទពិសោធន៍​។ តែ​ក្រោយមក ពួកគេ​ក៏មាន​បំណង​ចង់​ក្លាយខ្លួន​ទៅជា​ថៅកែ​គេ​វិញ​។



​គំនិត​នេះ កើតមានឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា និង​គ្រប់​ជាតិ​សាសន៍​ទាំងអស់​នៅលើ​ពិភពលោក​នេះ​។ វា​មិនមែនជា​គំនិត​ខុស​ឡើយ​ដែល​ចង់​ក្លាយខ្លួនជា​សហគ្រិន ឬ​ជា​ថៅកែ​នោះ​។ តែ​បុគ្គល​ភាគច្រើន​ច្រើនតែ​ភ្លេច​គិតថា អ្នក​ជោគជ័យ​នីមួយៗ​នៅក្នុង​ជំនួញ មិនមែនជា​រឿង​ធម្មតា​ឡើយ​។ ប្រសិនបើ​គ្រប់គ្នា​ធ្វើ​ទៅហើយ ជោគជ័យ​នោះ គ្មាន​ឡើយ​អ្នកក្រីក្រ​។ តើ​ថៅកែ​ឈឺក្បាល​រឿង​អ្វីខ្លះ​? 
 
​ចំណុច​ដែល​ថៅកែ​ឈឺក្បាល​ជារួម​មាន​៖ 
 
​ទី​១) ស្វែងរក​ថវិកា​ដើម្បី​បង្កើត​អាជីវកម្ម​
​ទី​២) ស្វែងរក​ទីកន្លែង​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​
​ទី​៣) បង្កើត​ផលិតផល ឬ​បង្កើត​សេវាកម្ម​
​ទី​៤) ស្វែងរក​ទីផ្សារ​ដើម្បី​លក់​ផលិតផល ឬ​សេវាកម្ម​
​ទី​៥) ខ្វល់ខ្វាយ​រឿង​ខាត និង​ចំណេញ​ជា​រៀងរាល់ខែ​
​ទី​៦) គ្រប់គ្រង​បុគ្គលិក (​នេះ គឺជា​ចំណុច​ងាប់​រស់​របស់​គ្រប់​ហ៊ុន​។ បុគ្គលិក​មិន​គិត​ដូច​ម្ចាស់​ក្រុមហ៊ុន​ឡើយ​) 
​ទី​៧) ចំណាយពេល​ធ្វើការ និង​គិតពី​ការងារ​ទ្វេដង​(​ត្រូវការ​ភាព​អំណត់​ខ្លាំងណាស់​)
​ទី​៨) រង​សម្ពាធ​ពី​បុគ្គលិក​សុំ​តំឡើង​ប្រាក់ខែ​ជា​រៀងរាល់ខែ​
​ទី​៩) ភ័យខ្លាច​ពី​ហានិភ័យ​រឿង​បរាជ័យ​ជា​រៀងរាល់​ពេល​
​ទី​១០) រិះរក​គំនិត​ថ្មីៗ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ដៃគូរ​ក្នុង​ជំនួញ​ស្ទើរ​គ្រប់​វិនាទី​
 
​នៅក្នុង​ពិភព​ជំនួញ គេ​ច្រើន​និយាយថា បង្កើត​អាជីវកម្ម​ជា​រឿង​ស្រួល​ទេ​។ តែ​អ្វីដែល​លំបាក គឺ​ធ្វើ​ឲ្យ​អាជីវកម្ម​ដំណើរការ អាជីវកម្ម​រីកចម្រើន និង​មាន​និរន្តរភាព​។ សូម​កុំភ្លេចថា ជំនួញ ឬ​អាជីវកម្ម​អាច​ជោគជ័យ​១០, ២០, ៥០​ឆ្នាំ តែ​អាច​បរាជ័យ​ទៅវិញ​តែ​ក្នុង​រយៈពេល​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​៕  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com