ពីនេះ ពីនោះ
«​ខ្លៅ ឆោត និង​ល្ងង់​» តែង​សម្គាល់ថា ជា​មនុស្ស​មាន​ប្រាជ្ញា​អន់ថយ​
07, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​ខ្លៅ ឆោត និង​ល្ងង់​» តែង​បង្ហាញថា ជាម​នុស្ស​ដែលមាន​ភាពអន់ថយ​នឹង​ការយល់ដឹង​ទូទៅ​។



«​ខ្លៅ​» គ្មាន​ចំណេះ​ដោយ​គ្មាន​ការសិក្សា​រៀនសូត្រ​។ មនុស្ស​ខ្លៅ មនុស្ស​ដែល​មិនបាន​សិក្សា​។​

«​ឆោត​» ដែល​ងាយ​នឹង​បញ្ឆោត​។ ឆោតឆៅ ដែល​ឆោត​ខ្លៅ​ឆៅ​គំនិត​។

​ចំណែក «​ល្ងង់​» ដែល​មិនចេះ​, ដែល​មិន​ងាយ​យល់​។ ល្ងង់​ខ្មៅ ល្ងង់​ព្រោះ​ឥត​បាន​រៀន​សោះ​, ងងឹត​ល្ងង់ ល្ងង់​ឈឹង​សូន្យ​ដូច​នៅក្នុង​ទី​ងងឹត​, ល្ងេ​ល្ងង់ ល្ងង់​ល្ងេល្ងើ​គ្មាន​ដឹង​ខុសត្រូវ​៕


Tag:
 ពន្យល់​ពាក្យ​)
© រក្សាសិទ្ធិដោយ thmeythmey.com