អាជ្ញាធរ​អប្សរា នឹងដាក់​ក្រាល​ក្ដារ​ឈើ​នៅតាម​ដើមឈើ​ធំៗ​នៅ​ប្រាសាទតាព្រហ្ម​
ជាតិ
អាជ្ញាធរ​អប្សរា នឹងដាក់​ក្រាល​ក្ដារ​ឈើ​នៅតាម​ដើមឈើ​ធំៗ​នៅ​ប្រាសាទតាព្រហ្ម​
05, Mar 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា មាន​គម្រោង​រៀបចំ​ក្រាលកម្រាល​ក្ដារ​ឈើ​នៅតាម​ដើមឈើ​ធំៗ ដែលជា​វង់​ទស្សនា​របស់​ភ្ញៀវទេសចរ​។ ដើមឈើ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ប្រាសាទតាព្រហ្ម​។ គម្រោង​នេះ ដើម្បី​បញ្ជៀ​ស​ពី​ផលប៉ះពាល់​នានា ដែល​បង្កឡើង​តាមរយៈ​សកម្មភាព​នានា​របស់​ភ្ញៀវទេសចរ​។​



​តាមរយៈ​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការរៀបចំ​កម្រាល​ក្ដារ​នៅតាម​ដើមឈើ​ធំៗ​នៅ​ប្រាសាទតាព្រហ្ម គឺ​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​នានា ដែលជា​សកម្មភាព​រប​ស់មនុស្ស ដូចជា​ដើរ​ជាន់​ឬ​ស និង​គល់​ដើមឈើ ដែល​បង្អាក់​ដល់​ការលូតលាស់​ដើមឈើ​ទាំងនោះ​។ ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី ១ ខែមីនា គម្រោង​នេះ​ក៏​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្នុង​បរិវេណ​ប្រាសាទ និង​នៅតាម​វង់​ទស្សនា​ទាំងមូល​ក្នុង​ប្រាសាទតាព្រហ្ម​ផងដែរ​។​



​អាជ្ញាធរ​ជាតិ​អប្សរា នឹង​សង់​កម្រាល​ក្ដារ​នៅតាម​ផ្លូវ​វង់​ទស្សនា និង​ជុំវិញ​ដើមឈើ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើរ​ទស្សនា​តាម​គល់​ដើមឈើ​មួយចំនួន​នៅក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម​។ ការងារ​នេះ​ទាំងនេះ នឹង​អាច​ចាប់ផ្តើម​ពី​ដើមខែ មីនា នេះ​តទៅ​៕






Tag:
 ប្រាសាទតាព្រហ្ម​
  កម្រាល​ឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com