ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សុវត្តិភាព ចរាចរណ៍
មេនគរបាលណែនាំស្នងការទាំងអស់ ឲ្យបង្កើនការត្រួតពិនិត្យរថយន្តដឹកទំនិញ និងអ្នកដំណើរល្មើសច្បាប់
05, Mar 2018 ,
6:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានណែនាំទៅដល់គ្រប់ស្នងការដ្ឋាននគរបាល នៅទូទាំប្រទេស ឲ្យបង្កើនការត្រួតពិនិត្យ ក៏ដូចជាចាត់វិធានការ ចំពោះម្ចាស់រថយន្តដឹកជញ្ជូនទំនិញ និងរថយន្តដឹកអ្នកដំណើរដែល នៅតែមិនគោរពច្បាប់។ យានយន្តដែលល្មើស ត្រូវពិន័យតាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
អគ្គស្នងការនគរបាលជាតិ បានមើលឃើញថាការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូន ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨មក ទទួលបានលទ្ធផលប្រសើរ ប៉ុន្តែក៏នៅមានម្ចាស់យានយន្តមួយចំនួន មិនទាន់ចូលរួមអនុវត្តច្បាប់នៅឡើយ។
ដូច្នេះ ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ និងលុបបំបាត់ករណីល្មើសច្បាប់ចរាចរណ៍ផ្លូវគោកចំពោះរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសុំណែនាំ ឲ្យគ្រប់ស្នងការដ្ឋាននគរបាល បង្កើនការចាត់វិធានការឲ្យម៉ឺងម៉ាត់ តាមច្បាប់ លើរថយន្តល្មើសទាំងអស់។
តាមលិខិតចុះថ្ងៃទី១ មីនា របស់លោក នេត សារឿន អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រប់ស្នងការដ្ឋាននគរបាល ត្រូវសហការឲ្យបានល្អជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងអង្គភាពពាក់ព័ន្ធ ក្នុងការត្រួពិនិត្យការតទ្រុងលើសកំណត់ និងការត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសយានយន្តដែលរួមមាន ភ្លើង ចង្កូត ហ្វ្រាំង គង់ ការថែក្លៅ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យលិខិតស្នាមពាក់ព័ន្ធ ដូចជាវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត លិខិតអាជីវកម្មដឹកជញ្ជូន បណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរផងដែរ។
តាមលិខិតដដែល អ្នកមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការម៉ឺងម៉ាត់ តាមច្បាប់ក្នុងការកាត់ទ្រុងរថយន្ត ដែលបានតទ្រុងលើសប្រវែង ដែលច្បាប់កំណត់ ការដោះក្លៅដែលបន្ថែមខុសបច្ចេកទេស និងការដឹកជញ្ជូនសំពីងសំពោង ឬលើសកម្រិតកំណត់។
លោក នេត សារឿន ក៏ណែនាំឲ្យពិន័យគ្រប់ករណីល្មើស តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយប្រាក់ដែលប្រមូលបានពីការពិន័យ ត្រូវបែងចែក និងបង់ចូលថវិការដ្ឋ តាមបទដ្ឋានដែលបានកំណត់ ក្នុងនោះត្រូវបែងចែកប្រាក់រង្វាន់លើកទឹកចិត្តចំនួន៧០ភាគរយ ដល់មន្ត្រីចុះអនុវត្តផ្ទាល់ ពីគ្រប់អង្គភាពនៅតាមគោលដៅឲ្យបានឆាប់ និងដោយតម្លាភាព៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ច្បាប់ចរាចរណ៍
នេត សាវឿន
នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម