ជាតិ
សុវត្តិភាព ចរាចរណ៍
តើ​ត្រូវ​បើកបរ​ដូចម្តេច​ទើប​ត្រឹមត្រូវ និង​មាន​សណ្តាប់ធ្នាប់​?
05, Mar 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការបើកបរ​យានជំនិះ ខ្វះ​សណ្តាប់ធ្នាប់ នៅលើ​ទ្រូង ក៏​ជា​ផ្នែក​មួយ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ដែរ​។ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការកក់ស្ទះ​ចរាចរណ៍ ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ អ្នកបើកបរ​យានជំនិះ​ទាំងឡាយ គួរ​គប្បី​ស្វែងយល់​ពី​ក្បួនខ្នាត នៃ​ការបើកបរ នៅលើ​ទ្រូងផ្លូវ​។ ខាងក្រោម​នេះ ជា​ក្បួនខ្នាត​បើកបរ​ដែលមាន​សណ្តាប់​ធ្នាប់ ថ្លៃថ្នូរ និង​ត្រឹមត្រូវ​។



​មាត្រា​១០ នៃ​ច្បាប់​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បាន​ចែងថា​នៅលើ​គន្លង​ផ្លូវ តម្រូវ​សម្រាប់​យានជំនិះ​ប្រភេទ​ណាមួយ អ្នកបើកបរ​យានជំនិះ​ប្រភេទ​ដទៃ មិនត្រូវ​បើកបរ​ចូលក្នុង​គន្លង​នេះ​ទេ លើកលែងតែ​ត្រូវ​ចាកចេញ ឬ​ចូលទៅក្នុង​គន្លង​របស់​ខ្លួន​។
អត្ថបទទាក់ទង

​នៅលើ​ទ្រូ​វ​ផ្លូវ​ដែលមាន​ទិស​ចរាចរណ៍​ពីរ ហើយ​មាន​គំនូស​បែងចែក​ទ្រូ​វ​ផ្លូវ អ្នកបើកបរ ត្រូវប្រកាន់យក​ចំណែក​ផ្លូវ​ខាងស្តាំ​។​
​នៅលើ​ទ្រូងផ្លូវ​ឯកទិស ដែលមាន​គន្លង​ផ្លូវ​ពីរ ឬ​ច្រើន អ្នកបើកបរ​ត្រូវប្រកាន់យក​គន្លង​ផ្លូវស្តាំ​បំផុត​។ ក្នុងករណី​មាន​ចរាចរណ៍​ចង្អៀត​ខ្លាំង អ្នកបើកបរ អាច​បើក​បរបាន​លើ​គ្រប់​គន្លង​ផ្លូវ​។​
​នៅលើ​ទ្រូ​វ​ផ្លូវ​ដែលមាន​ទិស​ចរាចរណ៍​ពីរ​ផ្ទុយគ្នា ហើយ​នៅលើ​ចំណែក​ផ្លូវ​នៃ​ទិស​នីមួយៗ​ដែលមាន​គន្លង​ផ្លូវ​ពីរ ឬ​ច្រើន អ្នកបើកបរ​ត្រូវ​ប្រកាន់​យ​នក​គន្លង​ផ្លូវ​ខាងស្តាំ​បំផុត​។ ក្នុងករណី​មាន​ចរាចរណ៍​ចង្អៀត​ខ្លាំង អ្នកបើកបរ អាច​បើក​បរបាន​លើ​គ្រប់​គន្លង​ផ្លូវ​តាម​ទិស​ចរាចរណ៍​។​

​ក្នុងករណី​មាន​ចរាចរណ៍​ចង្អៀត​ខ្លាំង ដូច​មានចែង​ខាងលើ យានជំនិះ​នៅក្នុង​គន្លង​ណាមួយ​លឿន​ជាង​យានជំនិះ​នៅក្នុង​គន្លង​ណាមួយ​ទៀត មិន​ចាត់ទុក​ជាការ​ជែង​ឡើយ​។ ចំពោះ​អ្នកបើកបរ​យានជំនិះ ដែលមាន​ទម្ងន់​សរុប​លើសពី ៣,៥ តោន ត្រូវប្រកាន់យក​គន្លង​ផ្លូវ​ខាងស្តាំ​ជានិច្ច លើកលែង​មានការ​បត់​ឆ្វេង ឬ​នៅពេល​ជែង អាច​ប្រើប្រាស់​គន្លង​ផ្លូវ​ផ្សេងទៀត​បាន​។ ដោយឡែក​នៅក្នុង​ទីប្រជុំជន ការប្រើប្រាស់​គន្លង​ផ្លូវ ត្រូវ​កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕



Tag:
 ច្បាប់​ចរាចរណ៍​
 ​ទ្រូងផ្លូវ​
 ​គន្លង​ផ្លូវ​
 ​បើកបរ​
© រក្សាសិទ្ធិដោយ thmeythmey.com