ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន​និង​អង្គការ​អន្តរជាតិ ចុះហត្ថលេខា​រួមគ្នា ដើម្បី​ការពារ​ព្រៃ​ឡង់​
05, Mar 2018 , 7:40 pm        
រូបភាព
ភ្នំពេញ៖ ​ភាគី​ពាក់ព័ន្ធ​ចំនួន​បី ដែល​រួមមាន​ក្រសួងបរិស្ថាន អង្គការ​អភិរក្ស​អន្តរជាតិ និង​ក្រុមហ៊ុន Mitsui & Co.,LTD បាន​ចុះហត្ថលេខា​រួមគ្នា នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២0១៨​នេះ លើ​កិច្ចព្រមព្រៀង​ស្តីពី​គម្រោង​អភិរក្ស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​។ គោលបំណង​នៃ​ការចុះហត្ថលេខា​នេះ គឺ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ចូលរួមចំណែក​របស់​ក្រុមហ៊ុន​ឯកជន​អន្តរជាតិ និង​អង្គការ​ដៃ​គូ​អភិវឌ្ឍ​នានា ក្នុងការ​ការពារ​និង​ការ​អភិ​រក្ស​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា​។


 

​គម្រោង​ខាងលើ គឺ​ស្ថិតនៅក្រោម​ក្របខណ្ឌ​មួយ ដែល​ហៅថា​ក្របខណ្ឌ​យន្តការ​ឥណទាន​កាបូន​រួមគ្នា​។ ក្រសួងបរិស្ថាន បញ្ជាក់​ថា យន្តការ​នេះ គឺជា​យន្តការ​ទ្វេភាគី​ថ្មី​មួយ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន ក្នុង​ភាពជា​ដៃគូ ដែល​ជំរុញ​ការអភិវឌ្ឍ​បៃតង បញ្ចេញ​កាបូន​តិច នៅ​កម្ពុជា​៕  

Tag:
 ព្រៃឡង់
© រក្សាសិទ្ធិដោយ thmeythmey.com