ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អង្គរ​សង្ក្រាន្ត​៖ កម្ពុជា នឹង​បង្កើត​ហនុមាន​យក្ស ដើម្បី​បំបែក​ឯតទគ្គៈ​កម្ម​ពិភពលោក​
06, Mar 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​នឹង​បង្កើត​ហនុមាន​យក្ស ដើម្បី​បំបែក​ឯកទគ្គកម្ម​ពិភពលោក ក្នុង​បញ្ជី​(Guinness World Records) នៅក្នុង​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​។ ហនុមាន​យក្ស​នេះ តំណាងឱ្យ​តួ​នៃ​ល្ខោនខោល ដែល​តំណាង​ឲ្យ​វប្បធម៌​ខ្មែរ និង​ជា​ស្នាដៃ​ដែល​បន្សល់ទុក​ដោយ​បុព្វបុរស​ខ្មែរ​។



​កម្ពុជា នឹង​បង្កើត​ហនុមាន​យក្ស ដ៏​ធំជាងគេ ដែល​តំណាងឱ្យ​តួល្ខោន​ខោល ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នា​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​។ ការបញ្ជាក់​ដូច្នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការរៀបចំ​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ។​



​លោក សុខ សប្បាយ​ណា ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​នៃ​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​នោះ​ថា ក្រុមការងារ​មិនទាន់​ហ៊ាន​អះអាងថា  ហនុមាន​យក្ស​នេះ នឹង​អាច​ជាប់​កំណត់ត្រា​ពិភពលោក ឬ​យ៉ាងណា​នោះទេ​។ ទាក់ទង​នឹង​ទំហំ និង​ការចំណាយ ក៏​លោក​មិនទាន់​អាច​បញ្ជាក់​បានដែរ  ខណៈ​លោក​អះអាងថា នឹង​ប្រកាស​នៅពេល​ខាងមុខ ដើម្បី​ពញ្ញាក់​អារម្មណ៍​សាធារណជន​។ 

​នេះ​ជា​លើក​ទី​៦​ហើយ ដែល​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​ត្រូវបាន​រៀបចំឡើង​។ កន្លងមក កម្ពុជា​បាន​បំបែក​ឯតទគ្គៈ​កម្ម​ពិភពលោក ដោយបាន​ចុះបញ្ជី​កំណត់ត្រា​ពិភពលោក (Guinness World Record) គឺ​នំអន្សម​យក្ស​ដែលមាន​ទម្ងន់​៣,២​តោន និង​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូ​ន ដែល​ចូលរួម​ដោយ​យុវជន យុវតី ចំនួន​២០១៥​នាក់​៕
 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។

Tag:
 អង្គរ​សង្ក្រាន្ត​
 ​ហុន​មាន
© រក្សាសិទ្ធិដោយ thmeythmey.com