ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហូរឈាមមិនធម្មតាពីក្នុងស្បូនអាចបណ្តាលមកពីមូលហេតុអ្វីខ្លះទៅ?
× នៅពេលនិយាយដល់វដ្តរដូវ វាមានរឿងច្រើនណាស់ដែលអាចនិយាយបានថា មានភាពធម្មតា។ ប៉ុន្តែរដូវរបស់មនុស្សស្រីមិនគួរណាជាបញ្ហារាល់ខែរបស់ស្ត្រីឡើយ។ បើសិនជារដូវមកច្រើនៗ ឬមិនអាចទាយទុកមុនបានថា វាមិនអាចឲ្យអ្នកធ្វើសកម្មភាពមួយចំនួនបាន ឬមិនអាចទៅធ្វើការឬរៀនសូត្រនោះ អ្នកប្រហែលជាមានជំងឺដែលត្រូវព្យាបាលហើយ។
បើសិនជាអ្នកអាចមានផ្ទៃពោះ ឬបានរាំងរដូវហើយ ហើយមានការធ្លាក់ឈាមតាមទ្វារមាសនោះ យកល្អគួរតែទាក់ទងទៅគ្រូពេទ្យហើយ។ ការធ្លាក់ឈាមរឹមៗខ្លះគឺជាសញ្ញាញឹកញាប់ភ្លាមៗមួយនៃការមានផ្ទៃពោះ ប៉ុន្តែការធ្លាក់ឈាមអាចជាសញ្ញាមួយនៃជំងឺធ្ងន់ធ្ងរមួយហៅថា កូនក្រៅស្បូនដែរ។
ក្រោយពីរ៉ាំងរដូវរួច ស្ត្រីដែលប្រើវិធីព្យាបាលដោយប្រើអ័រម៉ូនប្រហែលជានៅតែមករដូវដដែលទេ។ ប៉ុន្តែការធ្លាក់ឈាមទាំងអស់គួរតែពិនិត្យជាមួយគ្រូពេទ្យ។
បញ្ហាជាច្រើនជាមួយនឹងអ័រម៉ូនគឺជាហេតុផលចំបងបំផុតនៃការធ្លាក់ឈាមចេញពីស្បូនខុសធម្មតា។ នៅពេលក្រពេញអូវ៉ែមួយបញ្ចេញមេជីវិតញី អ័រម៉ូនជាច្រើននឹងប្រាប់រាកាយឲ្យបង្កើតជាកម្រាលកាន់តែក្រាសនៅលើស្រទាប់ស្បូនខាងក្នុង ហើយរឿងនេះក៏អាចនាំឲ្យមករដូវមិនទៀង ឬធ្លាក់ឈាមរដូវច្រើនៗ ឬធ្លាក់ឈាមរឹងមៗនៅចន្លោះពេលមករដូវដែរ។
យ៉ាងណាមិញ រឿងខាងក្រោមនេះក៏អាចធ្វើឲ្យអ័រម៉ូនក្នុងខ្លួនធ្វើការច្រើនដែរ៖
• ថ្នាំគ្រាប់ពន្យាកំណើត និងថ្នាំផ្សេងៗទៀត
• ស្រកទម្ងន់ ឬឡើងទម្ងន់លឿនពេក
• ស្ត្រេសខាងរាងកាយ ឬផ្លូវចិត្ត
• ដាក់កងក្នុងស្បូន
ហេតុផលផ្សេងមួយទៀតនៃការធ្លាក់ឈាមខុសធម្មតាដែរនោះគឺបញ្ហារាងកាយដែលទាក់ទងនឹងស្បូនតែម្តង។ មានស្ត្រីរាប់លាននាក់ដែលមានដុំសាច់ក្នុងស្បូន។ ដុំប៉ូលីពគឺជាការលូតលាស់មួយផ្សេងទៀតដែលអាចកើតឡើងក្នុងស្រទាប់ស្បូនដែរ។ ជំងឺមួយប្រភេទឈ្មោះថា Adenomyosis ធ្វើឲ្យស្រទាប់អង់ដូម៉ែត្ររបស់ស្បូនលូតលាស់ទៅក្នុងជាលការបស់ស្បូនផងដែរ។
រឿងខាងក្រោមនេះមិនសូវកើតឡើងច្រើនទេ ប៉ុន្តែការធ្លាក់ឈាមចេញពីស្បូនខុសធម្មតាក៏អាចបង្កឡើងដោយសារវាដែរ៖
• ការធ្លាក់ឈាម ឬកកឈាមខុសធម្មតា ឬការប្រើថ្នាំរំលាយកំណកឈាម
• ជំងឺមហារីកមាត់ស្បូន ស្រទាប់អង់ដូម៉ែត្រ ឬស្បូន
• ជំងឺដែលប៉ះពាល់ដល់តម្រងនោម ថ្លើម ក្រពេញទីរ៉ូអ៊ីត ឬក្រពេញលើតម្រងនោម
• ការបង្ករោគនៅមាត់ស្បូន ឬស្រទាប់អង់ដូម៉ែត្រ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com