ពីនេះ ពីនោះ
អបអរសាទរ​ទិវា​អន្តរជាតិ​សម្រាប់​នារី ៨ មីនា​
08, Mar 2018 , 3:08 pm        
រូបភាព
ដោយ: ថ្មីៗ


 បទ​កាកគតិ

​ប្រវត្តិ​ចែងចារ ជីវិត​ជីវ៉ា​
​រង​ការ​ប្រវ័ញ្ច បាំង​បំបិទ​សិទ្ធិ​
​ជីវិត​ចម្រាញ់ ជូរចត់​ចុះចាញ់​
​សំណាញ់​តណ្ហា ។​

​ទាំងអស់គ្នា​ត្រូវ កែប្រែ​ផ្លាស់​ផ្លូវ​
​ប្ដូរ​ឥរិយា សូម​អនុវត្ត​
​តាម​មាត់​វាចា កុំ​បានតែ​ថា​
​ហើបហា​សោះ​ខាន ។​

​ត្រូវ​ឈប់​ជ្រុលជ្រួស រំលង​មើល​ហួស​
​ចំពោះ​កល្យាណ សមត្ថភាព​
​ខ្ពស់​ទាប​ធ្វើបាន ជ្រោមជ្រែង​រុញច្រាន​
​ចំណាន​ការងារ ។​

​គ្រប់គ្រង​ដឹកនាំ រក្សា​ថែទាំ​
​មុតមាំ​ឥត​រា ឥតមាន​ស្ទើរ​ស្ទាក់​
​ឆន្ទៈ​ពុះពារ សាង​កម្ពុជា​
​សោភា​ថ្កើងថ្កាន ។​

​រើ​ពី​សម្ពាធ ឈប់​រស់​គ្រោតគ្រាត​
​ម្ចាស់ការ​ឲ្យ​បាន ឈប់​ទន់​ភ័យខ្លាច​
​អង់អាច​ក្លាហាន រឹងប៉ឹង​គ្រប់​ប្រាណ​
​សុខសាន្ត​សប្បាយ ។​

​ភារកិច្ច ៣ បំពេញ​ឃ្មាតខ្មី​
​ខន្តី​កុំ​ណាយ ភារៈ​ពលរដ្ឋ​
​ប្រាកដជា​ម្ដាយ ប្រពន្ធ​ឆើតឆាយ​
​ទាំង​កាយ​ទាំង​ចិត្ត ។​

​អប់រំ​ស្មារតី បុត្រាបុត្រី​
​ស្វាមី​ស្នេហ៍ស្និទ្ធ ត្រួសត្រាយ​តម្រង់​
​ផ្ចិតផ្ចង់​ល្អន់​ល្អិត ជីវិត​ប្រណីត​
​ព្រោះ​ដ្បិត​តស៊ូ !!!

( ចាបពូក )


© រក្សាសិទ្ធិដោយ thmeythmey.com